ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងជនមានពិការភាព ក្នុងវិស័យព័ត៌មាន

ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងជនមានពិការភាព ក្នុងវិស័យព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការពារសិទ្ធិបុគ្គល សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី «ការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិរបស់ជនងាយរងគ្រោះ ស្ត្រី កុមារ និងជនមានពិការភាព»។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញមកពីបណ្តាក្រសួងពាក់ព័ន្ធចំនួន៦ រួមមាន៖ ក្រសួងកិច្ចការនារី, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការ អគ្គនាយករង និងមន្ត្រីជំនាញពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ព្រមទាំងសមាជិកសមាជិកានៃក្រុមការងាររៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនៃក្រសួងព័ត៌មាន​ប្រមាណ ៤០រូប។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា គោលការណ៍ណែនាំនេះ គឺជាបទដ្ឋានគតិយុត្តមួយដ៏សំខាន់សម្រាប់តម្រង់ទិសប្រតិបត្តិករព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងការរាយការណ៍ពីរឿងរ៉ាវក្នុងសង្គម។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការរៀបចំគោលការណ៍ណែនាំនេះឡើងមានគោលបំណងពង្រឹងការអនុវត្តការងាររបស់អ្នកសារព័ត៌មាន និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ឱ្យប្រកាន់ខ្ជាប់វិជ្ជាជីវៈខ្ពស់ក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ត្រី កុមារ ជនមានពិការភាព និងបុគ្គលងាយរងគ្រោះ ដើម្បីធានាថាការរាយការណ៍ព័ត៌មានចូលរួមលើកកម្ពស់ និងការពារសិទ្ធិរបស់ពួកគេ តែមិនមែនបង្កផលអវិជ្ជមាន ឬប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ពួកគេឡើយ។

ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់ ដើម្បីធានាការទទួលបានធាតុចូល និងមតិយោបល់ទាំងកម្រិតយុទ្ធសាស្ត្រ និងជំនាញតាមវិស័យពីបណ្តាក្រសួង ដោយលក្ខណៈសុក្រិត គ្រប់ជ្រុងជ្រោយ សម្រាប់គាំទ្រដល់ការរៀបចំគោលការណ៍ណែនាំនេះឱ្យមានសុក្រឹតភាព និងសង្គតិភាព ជាមួយបទដ្ឋានគតិយុត្តនៃក្រសួងសមត្ថកិច្ចក្នុងវិស័យពាក់ព័ន្ធ។

កិច្ចប្រជុំបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងព័ត៌មានក្នុងការបង្កើតគោលការណ៍ណែនាំនេះថាមានសារៈសំខាន់ណាស់សម្រាប់ការពារសិទ្ធិបុគ្គលពិសេសជនងាយរងគ្រោះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រុមការងារនៃក្រសួងព័ត៌មាន និងការចូលរួមពីអង្គការអន្តរជាតិដៃគូ។ កិច្ចប្រជុំបានពិភាក្សា និងផ្តល់មតិយោបល់យ៉ាងផុលផុសលើខ្លឹមសារនៃសេចក្តីព្រាង និងលើទិដ្ឋភាពសំខាន់ៗរួមមាន៖ គោលការណ៍ការរាយការណ៍ព័ត៌មាន ឬសម្ភាសន៍ដែលមានការអនុញ្ញាតពីសាមុីជនជាមុន, ការការពារអត្តសញ្ញាណសាមុីជនពាក់ព័ន្ធនឹងការរាយការណ៍អំពីអំពើហិង្សា ការរំលោភសេពសន្ថវៈ ឬគ្រោះថ្នាក់នានា ពិសេសក្នុងស្ថានភាពដែលស្រ្តី កុមារ ឬជនមានពិការភាពជាជនរងគ្រោះ ដោយមិនត្រូវបង្ហាញមុខ ឬឈ្មោះពិតរបស់ពួកគេឡើយ ព្រោះវាបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានដល់អនាគត និងកិត្តិយសរបស់ពួកគេ។

កិច្ចប្រជុំក៏បានផ្តល់ការយកចិត្តទុកដាក់លើការប្រើប្រាស់ភាសាប្រកបដោយបរិយាបន្ន ពិសេសការតម្រង់ទិសការរាយការណ៍ដែលត្រូវប្រើប្រាស់ពាក្យពេចន៍ដែលផ្តល់តម្លៃដល់ជនងាយរងគ្រោះ ជៀសវាងរាល់ការប្រើភាសាដែលបង្កប់ន័យរើសអើង មើលងាយ ឬបែបលេងសើចធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិបុគ្គល។ កិច្ចប្រជុំបានឯកភាពផ្តល់សារៈសំខាន់ដល់គោលការណ៍ណែនាំផ្នែកពាក់ព័ន្ធនឹង «អ្វីដែលគួរធ្វើ និងមិនគួរធ្វើ» (Dos & Don’ts) ដែលសេចក្តីព្រាងបានរំលេចថាមានសារៈសំខាន់ សម្រាប់ប្រតិបត្តិករយកទៅអនុវត្ត រាប់បញ្ចូលការហាមប្រាមមិនឱ្យយកព័ត៌មាន ឬរូបភាពជនងាយរងគ្រោះ ធ្វើអាជីវកម្មដែលវាជាការរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិកិត្តិយសបុគ្គល និងប្រាសចាកក្រមសីលធម៌។

ក្នុងដំណើរការតាក់តែងសេចក្តីព្រាងគោលការណ៍ណែនាំនេះ ក្រុមការងាររបស់ក្រសួងព័ត៌មានដោយមានការចូលរួមពីអង្គការអន្តរជាតិដៃគូរួមមាន អង្គការ Plan International Cambodia, Save the Children Cambodia, World Vision International, UNICEF Cambodia និង អង្គការ Care បានស្រាវជ្រាវនិងពិគ្រោះជាមួយច្បាប់ និងលិខិតបទដ្ឋានជាតិ-អន្តរជាតិពាក់ព័ន្ធ និងបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីប្រមូលធាតុចូលទាំងផ្នែកវិជ្ជាជីវៈសារព័ត៌មាន និងជំនាញក្នុងវិស័យស្ត្រី កុមារ ជនមានពិការភាព សាសនានិងទិដ្ឋភាពពាក់ព័ន្ធ ក៏ដូចជាបានពិនិត្យ និងទទួលយោបល់ផ្នែកច្បាប់ សិទ្ធិមនុស្សផងដែរ។ ដំណើរការនៃការរៀបចំនេះ សំដៅសម្រេចបានគោលការណ៍ណែនាំមួយដែលមានលក្ខណៈសុក្រឹត និងពេញលេញ ដើម្បីធានាការអនុវត្តមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ការរៀបចំលិខិតបទដ្ឋានគតិយុត្ត គឺជាអាទិភាពចម្បងក្នុងផែនការយុទ្ធសាស្ត្រនីតិកាលទី៧ របស់ក្រសួងព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា។ ‎

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ការបង្កើតគោលការណ៍ណែនាំនេះ ជាគំនិតផ្ដួចផ្ដើមមួយទៀតក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មានក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត។ កិច្ចខិតខំនេះបានផ្តោតលើសារៈសំខាន់នៃការចូលរួមពីអ្នកពាក់ព័ន្ធទាំងក្នុងវិស័យព័ត៌មាន និងវិស័យជំនាញឯកទេស ក្នុងក្របខណ្ឌនៃយន្តការសហការរវាងបណ្តាក្រសួងចំណុះរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិដៃគូ ព្រមទាំងពីអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ផ្សេងទៀតនៅក្នុងដំណើរការរៀបចំជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថលប្រកបដោយគុណភាពវិជ្ជាជីវៈ និងក្រមសីលធម៌៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.