ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​យុវជន ដើម្បី​វប្បធម៌​ជាតិ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ទិវា​វប្បធម៌​ជាតិ ៣​មីនា​លើក​ទី​២១ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​យុវជន ដើម្បី​វប្បធម៌​ជាតិ​” ត្រូវបាន​ប្រារព្ធ​ឡើង នា​រសៀល​ថ្ងៃ​អង្គារ ១៤​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព ក្រុម​កាយ​រិទ្ធ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ ៥០៨​នាក់​។​

​តាម​របាយការណ៍​របស់ លោក តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប​បានឲ្យដឹងថា ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩​នេះ មន្ទីរ​បាន​ដឹកនាំ​ក្រុម​សិល្បៈ​យុវជន ទម្រង់​ជា​របាំ​ប្រពៃណី ដែល​មានឈ្មោះ​ថា “​នេសាទ​” ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​លើក​ទី​៤​។​ជា​លទ្ធផល ទទួលបាន​ចំណាត់ថ្នាក់​ជ័យលាភី “​ថ្នាក់​កិត្តិយស​” ដែល​បាន​ទទួល​ផ្ទាល់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ ពិធី​បិទ​មហោស្រព​សិល្បៈ​ទូទាំងប្រទេស ពិធី​ពិសារ​អាហារ​សាមគ្គី​ជាមួយ សិល្បករ សិល្បការិនី នៅ​មជ្ឈមណ្ឌល​ពិ​ព័ណ៌ និង​សន្និបាត​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ទិវា​វប្បធម៌​ជាតិ ពិត​ជា​ឆ្លុះ​បញ្ចាំង​នូវ​ផ្នត់គំនិត ក្នុង​គោលបំណង​ដើម្បី​ឲ្យ​យុវជន និង​កុមារ​ដែល​ជា​អ្នក​បន្តវេន​យល់ដឹង​កាន់តែ​ច្បាស់​ពី​តម្លៃ​ដ៏​វិសេសវិសាល នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិ និង​ធ្វើឲ្យ​ពួកគេ​ចូលរួម​ចំណែក​ថែរក្សា លើកតម្កើង​កេរដំណែល និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ដ៏​ថ្លៃថ្លា​របស់​បុព្វបុរស​យើង​ដែល​បាន​បន្សល់ទុក សំដៅ​ចូល​រួមចំណែក​ដល់​ការកាត់បន្ថយ​ឥទ្ធិ​ល​វប្បធម៌​អវិជ្ជមាន​ពី​ខាងក្រៅ​។​ម្យ៉ាង​ទៀត​ក៏​បាន​ធ្វើឲ្យ​ស្រទាប់​យុវជន​ទូទាំងប្រទេស​បង្កើន​ការស្រឡាញ់ និង​មាន​ស្មារតី​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការផ្ទេរ និង​ការទទួល​យកចំណេះ​ជំនាញ​បច្ចេកទេស​សិល្បៈ វប្បធម៌ សំដៅ​លើកកម្ពស់​ការថែរក្សា ការពារ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះ​នៅ​កម្ពុជា ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ដែល​ជា​មូលដ្ឋាន​នៃ​សាមគ្គីភាព ឯកភាព​ជាតិ សុខដុមរមនា និង​ភាពសុខសាន្ត​របស់​សង្គម​ជាតិ ថែមទាំង​បាន​លើកកម្ពស់​ការយល់ដឹង​កាន់តែ​ច្បាស់​នៃ​តម្លៃ​វប្បធម៌​ជាតិ​យើង ដែល​ជា​ប្រភព​ធនធាន​មិនចេះ​រីងស្ងួត​ប្រកបដោយ​សក្តានុពល​ខ្ពស់ ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​សេវាកម្ម និង​ផលិតផល​វប្បធម៌ សម្រាប់​គោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផងដែរ​។​

​មានប្រសាសន៍​ទៅកាន់​អង្គ​ពិធី​នេះ លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​គូសបញ្ជាក់ថា ទិវា​វប្បធម៌​ជាតិ ៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេសជាតិ និង​ជា​ឱកាស​ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​ពុ​ព្វ​បុរស​នៃ​យើង ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ លោក​បាន​បន្តថា ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​តែងតែបាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ឡើង សំដៅ​ជំរុញ​ការផ្សព្វផ្សាយ​បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ និង​មនសិការ​ស្នេហា​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​មាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា ការពារ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​នូវ​ស​ម្ប​តិ្ត​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍​ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការថែរក្សា​បាន​នូវ​ឯកភាព​ជាតិ សាមគ្គីភាព សន្តិភាព និង​ការអភិវឌ្ឍ​៕

r190322a1 r190322a2 r190322a3 r190322a4 r190322a5 r190322a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.