នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដែលមកដេីរលេងកំសាន្ត រាំរបាំប្រពៃណី និងលេងល្បែងប្រជាប្រិយក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត នាថ្ងៃទី០១ នៃព្រឹត្តិការណ៍នគរសង្រ្កាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងដោយផ្ទាល់ចូលរួមការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


