ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស៊ុំ ឬ​ទី្ធ អាង​ខ្នងបង្អែក​រឹងមាំ​កំពុង ប្រព្រឹត្ត​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំង​៖ តាម​ប្រជាពលរដ្ឋ​និង​មន្ដ្រី​តូចតាច​ក្នុងស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស៊ុំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ទើប​ក្រុម​ឈ្មួញ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក​ទឹកផុស យ៉ាង​ពេញបន្ទុក​។ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ គឺ​លោក ស៊ុំ ប្ញ​ទ្ធី អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ ព្រោះ​លោក ស៊ុំ ប្ញ​ទ្ធី បាន​ដាក់ពង្រាយ​បក្ខពួក​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​មិនឲ្យ​គេច​រួចឡើយ​។ សូម្បី​តែ​ប្រជាពលរដ្ឋ​ដឹក​អុស ដឹក​ធ្យូង និង​ដឹកឈើ​បន្តិចបន្តួច​យក​ទៅ​សាងសង់​ផ្ទះ​ក៏​ត្រូវ​លោក ស៊ុំ ប្ញ​ទ្ធី គាប​យក​លុយ​យ៉ាង​កំរោល​ដែរ​ដោយ​ពុំ​មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​មូលដ្ឋាន​ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ស៊ុំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក៏ដូចជា​ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស៊ុំ ប្ញ​ទ្ធី បានឲ្យដឹងថា ការដែល​លោក ស៊ុំ ប្ញ​ទ្ធី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ខណៈ​ដែល​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​និង​បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​កើតឡើង​យ៉ាង​រាលដាល​ក្នុងស្រុក​ទឹកផុស​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស៊ុំ ប្ញ​ទ្ធី បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ក្នុង​ស្រុក​ទឹកផុស រួច​មក​គឺ​លោក ស៊ុំ ប្ញ​ទ្ធី កំពុង​ប្រើ​អំណាច​និង​តួនាទី​របស់​ខ្លួន​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ស៊ុំ ប្ញ​ទ្ធី តែង​ប្រើប្រាស់​ប្រើ​ឈ្មោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ការពារ​ទង្វើ​របស់​ខ្លួន​យ៉ាង​គឃ្លើន​បំផុត​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ សូម្បី​តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយចំនួន​ក្នុង​ស្រុក​ទឹកផុស ក៏​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ុំ ប្ញ​ទ្ធី ផង​ដែរ​ព្រោះ​បុគ្គល​នេះ​កំពុង​ប្រើ​ឥទ្ធិពល​មន្ត្រី​ថ្នាក់​លើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ទឹកផុស បានឲ្យដឹង​ថា​លោក ស៊ុំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ស្រុក​ទឹកផុស បាន​ប្រើ​ប្រជាពលរដ្ឋ​ជា​កូន​អ្នកភូមិ និង​ប្រើប្រាស់​កម្លាំង​យោធា​ឬ​កម្លាំង​អាវុធហត្ថ​ចាំ​ប្រមូល​លុយ​ពី​អ្នក​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​តាម​គោយន្ត​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្តង​។ សូម្បី​តែ​ប្រជាពលរដ្ឋ​ដឹក​អុស ដឹក​ធ្យូង ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ក៏​លោក ស៊ុំ ប្ញ​ទ្ធី គាប​យក​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​គឃ្លើន​បំផុត ។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ទឹកផុស បានឲ្យដឹងថា សម្រាប់​គោយន្ត​ដឹក​ឈើមូល​១​គ្រឿង​ត្រូវ​លោក ស៊ុំ ប្ញ​ទ្ធី កំណត់​ឲ្យ​បង់លុយ​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ហើយ​គោយន្ត​ដឹកឈើ​អារ​រួច​ត្រូវ​បង់​១០​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល​។ ជាងនេះទៅទៀត​សូម្បីតែ​គោយន្ត​របស់​ប្រជាពលរដ្ឋ​ដឹក​ធ្យូង ដឹក​អុស ក៏​លោក ស៊ុំ ប្ញ​ទ្ធី តម្រូវឲ្យ​បង់​លុយ​ក្នុង​មួយ​ជើង​៥​ម៉ឺន​រៀល​ផងដែរ ហើយ​ប្រសិនបើ​នរណា​មិន​បង់លុយ​តាម​ការ​កំណត់​ទេ​នោះ គឺ​លោក ស៊ុំ ប្ញ​ទ្ធី ចាត់វិធានការ​បង្ក្រាប​យ៉ាង​ពេញបន្ទុក​៕

 

sumrithy2 sumrithy3 sumrithy1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.