ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

រដ្ឋបាលខេត្តស្វាយរៀង ចុះដោះស្រាយបញ្ហាបន្ទាន់ ក្រោយក្រុមហ៊ុនខកខានបើកប្រាក់ឈ្នួលជាលើកទី២ ជូនកម្មករសំណង់នៅក្រុងបាវិត

រដ្ឋបាលខេត្តស្វាយរៀង ចុះដោះស្រាយបញ្ហាបន្ទាន់ ក្រោយក្រុមហ៊ុនខកខានបើកប្រាក់ឈ្នួលជាលើកទី២ ជូនកម្មករសំណង់នៅក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់ពីភាគីក្រុមហ៊ុនបានខកខានមិនគោរពតាមកិច្ចសន្យាបើកប្រាក់ឈ្នួលជាលើកទី២។ ភ្លាមៗនោះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោកម៉ែន អេង អភិបាលរង តំណាងឯកឧត្ដមអភិបាលខេត្ត លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងភាគីកម្មករ អ្នកម៉ៅការ និងភាគីម្ចាស់ការដ្ឋានអគារ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនកម្មករ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

នៅក្នុងការចុះផ្ទាល់ដល់ទីតាំងការដ្ឋានសំណង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត លោកអភិបាលរងខេត្ត រួមជាមួយ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានជួបសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។ ហើយបញ្ហានេះបានកើតឡើងដោយសារម្ចាស់សំណង់បានចាកចេញទៅប្រទេសដើមវិញ ហើយក្រុមហ៊ុនទទួលការសាងសង់ ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក ខ្វះលទ្ធភាពទូទាត់ប្រាក់ឈ្នួល បើទោះបីជាដល់កាលកំណត់សន្យាជាលើកទី២ ក៏ដោយ។ ក្នុងជំនួបនោះ លោកប្រធានមន្ទីរការងារបានលើកឡើងយ៉ាងច្បាស់ពីទិដ្ឋភាពច្បាប់ថា អាជ្ញាធរសម្រេចទុកកំហិតចុងក្រោយរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យភាគីពាក់ព័ន្ធស្វែងរកថវិកាមកបើកជូនកម្មករ។ ប្រសិនបើផុតកំណត់នេះ ក្រុមហ៊ុននៅតែមិនមានលទ្ធភាព អាជ្ញាធរនឹងបន្តអនុវត្តនីតិវិធីច្បាប់តឹងរ៉ឹងបំផុត ដើម្បីទាមទារផលប្រយោជន៍ជូនបងប្អូនកម្មករ។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ក្នុងមតិបិទអង្គប្រជុំថា រដ្ឋបាលខេត្តស្វាយរៀង ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉េង ពោធិ៍សា នឹងតាមដានរឿងនេះរហូតដល់មានដំណោះស្រាយចុងក្រោយ។ លោកបានផ្ដាំផ្ញើឱ្យបងប្អូនកម្មកររក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើការងាររបស់មន្ត្រីជំនាញ ដែលកំពុងធ្វើការយ៉ាងសកម្មដើម្បីធានាថា “ញើសឈាមរបស់កម្មករ ត្រូវតែទទួលបានការតបស្នងដោយយុត្តិធម៌”។
សកម្មភាពនេះមិនត្រឹមតែជាការដោះស្រាយវិវាទការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងអត្ថប្រយោជន៍របស់កម្មករនិយោជិតជាអាទិភាពបំផុត។

ជាកិច្ចបញ្ចប់ លោកអភិបាលរងខេត្ត បានអំពាវនាវឱ្យបងប្អូនកម្មករ-កម្មការិនី រក្សាភាពស្ងប់ស្ងាត់ និងសហការជាមួយអាជ្ញាធរ ខណៈដែលក្រុមការងារកំពុងរុញច្រាននីតិវិធីដោះស្រាយឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.