ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

ព័ត៌មានបន្ទាន់ បង្ក្រាបការលួចនាំចេញបារីខុសច្បាប់ទៅថៃនៅស្រុកម៉ាឡៃ ខណៈមហាជនដាក់មន្ទិលលើភាពមិនប្រក្រតីនៃប្រតិបត្តិការ

ព័ត៌មានបន្ទាន់ បង្ក្រាបការលួចនាំចេញបារីខុសច្បាប់ទៅថៃនៅស្រុកម៉ាឡៃ ខណៈមហាជនដាក់មន្ទិលលើភាពមិនប្រក្រតីនៃប្រតិបត្តិការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលការពារព្រំដែនកម្ពុជា បានបន្តប្រតិបត្តិការបង្ក្រាបការនាំចេញបារីខុសច្បាប់ ប៉ុន្តែប្រតិបត្តិការនេះកំពុងរងនូវការរិះគន់ និងចម្ងល់យ៉ាងខ្លាំងពីសំណាក់មហាជនជុំវិញប្រសិទ្ធភាពនៃការឃាត់ខ្លួនជនល្មើស។
ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
ក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥។
កាលពីវេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍ចំបក់ចំនួន ០៧ នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ម៉េងហួង បានចុះល្បាតនៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ និងដកហូតបានបារីចំនួន ២៣ ការ៉ុង ដែលបម្រុងលួចនាំចេញទៅប្រទេសថៃ។ វត្ថុតាងត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៅម៉ោង ០៨:១៥ នាទីព្រឹកថ្ងៃដដែល។
⚠️ ចម្ងល់មហាជន៖ តើជាការបង្ក្រាបពិតប្រាកដ ឬគ្រាន់តែជារូបភាព?ទោះបីជាមានការដកហូតវត្ថុតាងក៏ដោយ ប៉ុន្តែតាមប្រភពពីប្រជាពលរដ្ឋ និងមហាជនក្នុងតំបន់បានលើកឡើងនូវសំណួរដេញដោលចំនួន ៣ ចំណុចធំៗ ផ្ញើជូនសមត្ថកិច្ច៖
១. តើមធ្យោបាយដឹកជញ្ជូនទៅណា? មហាជនឆ្ងល់ថា បារីរហូតដល់ ២៣ ការ៉ុង មិនមែនមនុស្សម្នាក់រែកពុនរួចនោះទេ ប្រាកដជាមានមធ្យោបាយដឹកជញ្ជូន (រថយន្ត ឬកង់បី) ប៉ុន្តែហេតុអ្វីក្នុងរបាយការណ៍មិនមានការឃាត់ទុកមធ្យោបាយទាំងនោះ?
២. ហេតុអ្វីចាប់បានតែអីវ៉ាន់ តែមនុស្សរត់រួចអស់? ក្នុងខណៈពេលកំពុងធ្វើសកម្មភាព ហេតុអ្វីបានជាកម្មករដែលលើកអីវ៉ាន់ទាំងនោះអាចគេចខ្លួនបានទាំងអស់? តើនេះជាការបង្ក្រាបដែលមានការ “បែកការណ៍” មុន ឬជាការមានចេតនាបណ្តោយឱ្យមនុស្សរត់ដើម្បីបញ្ចប់រឿងត្រឹមវត្ថុតាង?
៣. តើនរណាជាមេឈ្មួញពិតប្រាកដ?
នេះជាករណីទី ២ ហើយដែលកើតឡើងក្នុងចំណុចដដែលៗនេះ។ មហាជនសួរថា ហេតុអ្វីសមត្ថកិច្ចមិនបញ្ចេញអត្តសញ្ញាណមេឈ្មួញ ឬវែកមុខសញ្ញាម្ចាស់ទំនិញឱ្យច្បាស់លាស់ដើម្បីចាត់ការតាមច្បាប់ ជាជាងការបង្ក្រាបបានតែ “បារី” ដដែលៗបែបនេះ?
សំណូមពរ៖ មហាជនរងចាំការបកស្រាយបំភ្លឺប្រកបដោយហេតុផលពីសំណាក់កម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់ ដើម្បីរក្សានូវជំនឿចិត្តលើការអនុវត្តច្បាប់ និងដើម្បីលុបបំបាត់ការសង្ស័យថាជាការ “បង្ក្រាបឱ្យល្អមើល”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.