ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ==> ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា! ==> ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលផែនជំនាញ និងអធិការក្រុង/ស្រុក ត្រូវពង្រឹងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន! ==> សម្តេច ម៉ែន សំអន ៖ ប្រធានបទ នៃទិវាអន្តរជាតិ ៨មិនា ខួបលើកទី ១១៥ បង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ==> រដ្ឋបាលខេត្តស្វាយរៀង ចុះដោះស្រាយបញ្ហាបន្ទាន់ ក្រោយក្រុមហ៊ុនខកខានបើកប្រាក់ឈ្នួលជាលើកទី២ ជូនកម្មករសំណង់នៅក្រុងបាវិត ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ==> លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ==> សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

អាជ្ញាធរខេត្តស្វាយរៀង បន្តចុះសម្របសម្រួលបើកប្រាក់ឈ្នួលជូនកម្មករសំណង់សាងសង់អគារ ហ័រ ឆឹង នៅក្នុងក្រុងបាវិត ដើម្បីសង្គ្រោះជីវភាពចំពោះមុខ

អាជ្ញាធរខេត្តស្វាយរៀង បន្តចុះសម្របសម្រួលបើកប្រាក់ឈ្នួលជូនកម្មករសំណង់សាងសង់អគារ ហ័រ ឆឹង នៅក្នុងក្រុងបាវិត ដើម្បីសង្គ្រោះជីវភាពចំពោះមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង៖ក្នុងកាយវិការប្រកបដោយមេត្តាធម៌ និងស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត នឹងដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងារនៅការដ្ឋានសំណង់អគារ ហ័រ ឆឹង ដែលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ SHUANG ZHOU ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងគោលបំណង ដើម្បីសម្របសម្រួលបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករដែលកំពុងជួបការលំបាក បន្ទាប់ពីមានការជាប់គាំងដោយសារអ្នកម៉ៅការសំណង់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញ។ កិច្ចប្រជុំដោះស្រាយនេះមានការចូលរួមពី លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក នួន សំបូរ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងការដ្ឋាន លោកអភិបាលរងខេត្តស្វាយរៀង បានថ្លែង យ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីពាក់ព័ន្ធថា៖ «យើងមិនអាចទុកឱ្យបងប្អូនកម្មករដាច់បាយ ឬជួបការលំបាក ដោយសារកំហុសរបស់អ្នកម៉ៅការនោះឡើយ។ ទោះបីបុគ្គលនោះត្រូវទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែសិទ្ធិ ទទួលបានប្រាក់ឈ្នួលរបស់កម្មករត្រូវតែមកមុនគេ ហើយបញ្ហាក្រពះរបស់បងប្អូនគឺជាអាទិភាពទីមួយ។ ការសម្របសម្រួលបើកប្រាក់ឈ្នួលនៅថ្ងៃនេះ គឺជាការបង្ហាញថារដ្ឋបាលខេត្តតែងតែឈរនៅក្បែរបងប្អូន គ្រប់កាលៈទេសៈដើម្បីធានាថាគ្មានកម្មករណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។» ក្នុងស្ថានភាពអាសន្នដែល កម្មករកំពុងជួបការលំបាកផ្នែកជីវភាព និងការហូបចុកប្រចាំថ្ងៃ ។

លោកអភិបាលរងខេត្តបានសម្រេចដាក់ចេញនូវវិធានការដោះស្រាយវះកាត់មួយ គឺការ សម្របសម្រួលបើកប្រាក់ឈ្នួលតាមរយៈការធ្វើបញ្ជីឡៃឡុងលក់សម្ភារៈសំណង់ដែលនៅសេសសល់ក្នុងទីតាំងការដ្ឋាន។ ថវិកាដែលទទួលបានពីការលក់សម្ភារៈទាំងនេះ ត្រូវបានចាត់ចែងជាអាទិភាពខ្ពស់បំផុត ដើម្បីបែងចែកជូនបងប្អូនកម្មករដែលកំពុងស្នាក់នៅរង់ចាំដំណោះស្រាយ ក្នុងបំណងសម្រាលទុក្ខលំបាកចំពោះមុខ និងដោះស្រាយបញ្ហាក្រពះជាបន្ទាន់។

ក្នុងកិច្ចប្រជុំជាមួយកម្មករនិយោជិត លោកអភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «បងប្អូនទាំងអស់គ្នា គឺជាកម្លាំងយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តរបស់យើង។ ទោះបីជាពេលនេះអ្នកម៉ៅការត្រូវបានចាប់ខ្លួនក្នុងចំណាត់ការច្បាប់ ប៉ុន្តែសិទ្ធិទទួលបានប្រាក់ឈ្នួលដែលជា ញើសឈាមរបស់បងប្អូន ត្រូវតែទទួលបានការការពារ។ ការសម្របសម្រួលបើកប្រាក់ឈ្នួលថ្ងៃនេះ គឺជាការបង្ហាញពីជំហរច្បាស់លាស់របស់រដ្ឋបាលខេត្ត គឺមិនទុកឱ្យបងប្អូនដាច់បាយឡើយ។ យើងនឹងបន្តឈរនៅទីនេះ រហូតដល់បងប្អូនទទួលបានយុត្តិធម៌។»

ក្រោយពីទទួលបានការសម្របសម្រួលបើកប្រាក់ឈ្នួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ បងប្អូនកម្មករបានបង្ហាញនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅ។ បងប្អូនកម្មករម្នាក់ៗដែលធ្លាប់តែមានទឹកមុខស្រពោន និងបារម្ភពីអនាគត បានត្រឡប់មកមានសង្ឃឹមវិញ។

កិច្ចអន្តរាគមន៍សម្របសម្រួលបើកប្រាក់ឈ្នួល នៅការដ្ឋានសំណង់សាងសង់អគារ ហ័រ ឆឹង គឺជាគំរូនៃសកម្មភាពដឹកនាំដែលផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ។ នេះមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការស្តែងឱ្យឃើញនូវទឹកចិត្តស្រឡាញ់ និងការគាំពារកម្មករនិយោជិតរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តស្វាយរៀង ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតលើ «យុត្តិធម៌ និងជីវភាព» របស់ពលរដ្ឋគ្រប់រូប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.