ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​រដូវប្រាំង​ឆ្នាំនេះ ខេត្ត​កំពត​ប្រឈម​នឹង​ភាព​កង្វះ​ទឹក​ប្រើប្រាស់​និង​ស្រោចស្រព​ផលដំណាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្នុង​រដូវប្រាំង​ឆ្នាំនេះ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ភាគច្រើន​ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​។​កត្តា​បែបនេះ​ធ្វើឲ្យ​រុក្ខជាតិ​នៅតាម​តំបន់​មួយចំនួ​ន​នៃ​ខេត្ត​កំពត​ត្រូវ​ក្រៀម​ស្វិត​ស្រពោន​ផងដែរ​។​

​យ៉ាងណាមិញ​គេ​បានកត់សម្គាល់​ឃើញ​កាល​ពី​រដូវប្រាំង​ឆ្នាំមុនៗ ភូមិសាស្ត្រ​ខេត្ត​កំពត​មាន​ភ្ញៀង​កក់ខែ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​ប្រឡាយ ត្រពាំង បឹងបួ មានទឹក​ជាប់​ជាប្រចាំ ហើយ​ក៏​ផ្តល់​ភាព​ងាយស្រួក​ដល់​បងប្អូន​កសិករ​នាំគ្នា​ដាំ​ដំណាំ​រួមផ្សំ​បាន​ស្ទើ​គ្រប់​ទីកន្លែង​ទទួល​បាន​ទិន្នផល​ខ្ពស់​។​ចំណែក​រដូវប្រាំង​ឆ្នាំនេះ បែរ​ជា​អត់​មាន​ភ្ញៀង​កក់ខែ​មួយមេ​ឡើយ ដែល​ធ្វើឲ្យ​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត​មាន​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​លំនៅស្ថាន និង​គ្មាន​ទឹក​ស្រោច​ដំណាំ ដែល​បាន​ធ្វើឲ្យ​ដំណាំ​មួយ​ផ្នែក​ធំ​ត្រូវ​រង​ការខូចខាត​។​

​បើ​យើង​ក្រលេក​មើល​នៅ​តាម​វាលស្រែ​នៃ​ភូមិសាស្ត្រ​នៃ​បណ្តា​ស្រុក​ជាច្រើន​ក្នុង​ខេត្ត​កំពត ជាពិសេស​ស្រុក​កំពង់ត្រាច គេ​សង្កេតឃើញ​ដី​មាន​សភាព​ប្រេះ​ក្រហែង ស្មៅ និង​រុក្ខជាតិ​តូចៗ​ត្រូវ​រង​នឹង​កម្តៅថ្ងៃ​បណ្តាល​ឲ្យ​ស្វិតក្រៀម​ស្រ​ពោនគួ​ឲ្យ​អាណិត ហើយ​ប្រឡាយ​ដែល​ធ្លាប់​មាន​ទឹក​ដក់ ក៏​ប្រែជា​ស្ងួត​ដី​ប្រេះ​ក្រហែង​រក​ទឹក​មួយ​ដំណក់​គ្មាន​។​

​ចំពោះ​ភាព​កង្វះ​ទឹក​នេះ ពិតជា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​តាមមូល​ដ្ឋា​ន​ដែល​គ្មាន​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់ កំពុង​ជួប​បញ្ហា​លំបាក ដោយ​អ្នកខ្លះ​ជិះ​កង់​ឬ​ម៉ូតូ​ទៅ​ដឹក​ទឹក​នៅ​កន្លែង​ដែល​មាន​ប្រភពទឹក​គ្រប់គ្រាន់​ដែល​នៅ​ទី​ឆ្ងាយ​ពី​លំនៅដ្ឋាន​របស់​ខ្លួន ដើម្បី​យកមក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ​។​

​លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា ក្នុងអំឡុង​រដូវប្រាំង​ឆ្នាំនេះ​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ពិតជា​មិន​មាន​គ្រប់គ្រាន់​មែន ប៉ុន្តែ​វា​មិន​ស្ថិតនៅ​គ្រប់​តំបន់​នោះទេ​។​ហើយ​ភូមិសាស្ត្រ​ដែល​ងាយ​ប្រឈម​នឹង​កង្វះខាត​ទឹក គឺ​ស្ថិត​តាម​មូលដ្ឋាន​ណា​ដែល​គ្មាន​ប្រភព​ទឹក ឬ​គ្មាន​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់​ដូច​នៅតាម​ទីប្រជុំជន​។ ជាមួយនេះ ខាង​មន្ទីរ​បាននិងកំពុង​ស្វះស្វែង​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ខាងលើ សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​និមួយៗ​៕ សេង ណា​រិទ្ធ​

r190310b1 r190310b2 r190310b3 r190310b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.