ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម ខូយ រីដា បានអនុញ្ញាតឱ្យ លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) នាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ខូយ រីដា បានអនុញ្ញាតឱ្យ លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) នាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំវីដេអូ Conference ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យ លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) នាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។

លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) បានលើកឡើងពីគោលបំណងសំខាន់ នៃបេសកកម្ម គឺដើម្បីណែនាំខ្លួន និងបង្ហាញពីការបន្តការប្តេជ្ញាចិត្ត របស់WFP ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើការវាយតម្លៃលើគម្រោងដែលកំពុងអនុវត្ត និងស្វែងរកឱកាសថ្មីៗ ដើម្បីពង្រីកវិសាលភាពការងារ។ លោកស្រីបន្តថា ខេត្តពោធិ៍សាត់ គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលWFP តែងតែយកចិត្តទុកដាក់ ដោយផ្តោតលើ កម្មវិធីផ្តល់អាហារតាមសាលារៀន ជំរុញឱ្យកុមារទទួលបានអាហារដែលមានជីវជាតិ ដើម្បីលើកកម្ពស់ការសិក្សា និងសុខភាព។

លោកស្រី យ៉ុងណាន ផាក បន្ថែមថា ដោយសារពោធិ៍សាត់ ជាខេត្តដែលងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត WFPក៏បានជួយកសាងភាពស៊ាំរបស់សហគមន៍កសិកម្ម តាមរយៈការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងគាំទ្រសន្តិសុខស្បៀង ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីជំនួយសង្គមផ្សេងៗ។
លោកស្រីសង្ឃឹមនឹងជឿជាក់ថា កិច្ចសហការកាន់តែជិតស្និទ្ធ រវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងWFP នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសឈានដល់ផ្ទេរកម្មវិធីផ្តល់អាហារតាមសាលារៀន ទៅជាកម្មវិធីដែលគ្រប់គ្រងដោយរដ្ឋបាលស្រុក ដើម្បីបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការរស់នៅដោយខ្លួនឯងប្រកបដោយចីរភាព។

ក្នុងកិច្ចជំនួប ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងនូវការអបអរសាទរ ចំពោះលោកស្រី យ៉ុងណាន ផាក (Kyung-nan Park) ដែលត្រូវបានតែងតាំង ជានាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំប្រទេសកម្ពុជា។ លោកបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់WFP និងបានចាត់ទុកអង្គការនេះថាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តមបានថ្លែងថា កន្លងមកកម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយឱ្យកុមារក្នុងតំបន់ដាច់ស្រយាលរបស់យើង មានសុខភាពល្អ និងចូលរៀនបានជាប់លាប់។ លើសពីនេះ ក្នុងគ្រាដែលខេត្តប្រឈមនឹងទឹកជំនន់ WFP តែងតែនៅក្បែរយើងជានិច្ច។ សម្រាប់បេសកកម្មថ្មីរបស់លោកស្រីនាយិកា រដ្ឋបាលខេត្តពោធិ៍សាត់នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ដើម្បីធានាថាគ្រប់គម្រោងទាំងអស់ នឹងសម្រេចបានជោគជ័យ និងផ្តល់ផលប្រយោជន៍ផ្ទាល់ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានស្នើដល់លោកស្រីនាយិក WFP ប្រចាំប្រទេសកម្ពុជា សូមបន្តការជួយជ្រោមជ្រែងបន្ថែមទៀត ជាពិសេសលើការផ្ទេរមុខងារគ្រប់គ្រងកម្មវិធីផ្តល់អាហារតាមសាលារៀន មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវនិរន្តរភាព និងភាពម្ចាស់ការក្នុងស្រុក ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.