ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះ សំណាលសិក្ខាកាម២៦១នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាល

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះ សំណាលសិក្ខាកាម២៦១នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះសំណាល ជាមួយសិក្ខាកាម២០០នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាល នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការសិក្សា វាយតម្លៃការបណ្តុះបណ្តាល និងការយល់ដឹងរបស់សិក្ខាកាមក្របខ័ណ្ឌថ្មី ចំនួន២៦១នាក់ ស្រី១៣នាក់ រួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោយពីបញ្ចប់ការហ្វឹកហ្វឺនអស់រយះពេល៤៥ថ្ងៃ។

លោកវរសេនីយ៍ឯក សាត កែវ នាយការិយាល័យសរុបផែនការ បានធ្វើផ្សព្វផ្សាយផែនការ បែងចែកការងារ និងការទទួលខុសត្រូវ ដល់កម្លាំងនគរបាលថ្មី ដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច របស់ខ្លួន មុនបញ្ជូនទៅតាមអង្គភាព និងគោលដៅឈរជើងនីមួយៗ។ លោកក៏បានណែនាំដល់កងកម្លាំងនគរបាលថ្មីទាំងអស់ត្រូវយកចំណេះ ជំនាញ វិជ្ជាជីវះ ដែលទើបរៀនចប់ ទៅប្រើប្រាស់តាមអង្គភាពឲ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើរដល់កម្លាំងនគរបាលថ្មីទាំងអស់ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវអនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ ឈរលើស្មារតីទទួលខុសត្រូវ ដើម្បីបុព្វហេតុជាតិមាតិភូមិ។ ទន្ទឹមគ្នានេះលោកក៏បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន ,ពងឹ្រងការងារផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងទប់ស្កាត់ បទល្មើសឆ្លងដែន និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.