ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់

ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ការជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាក នៃសង្គ្រាមឈ្លានពានតាមព្រំដែន និងការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។
ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក ប៊ុង តាំងឡាយ នាយកទីចាត់ការផែនការវិនិយោគ, មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត។
មានមតិសំណេះសំណាល ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកាយវិការសប្បុរសធម៌ របស់អស់លោក លោកស្រី ដែលជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តទាំងអស់។ វត្តមានរបស់បងប្អូននៅថ្ងៃនេះ មិនមែនត្រឹមតែក្នុងនាមជាអ្នករកស៊ីទទួលទាននៅក្នុងខេត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ដៃគូអភិវឌ្ឍន៍ដ៏មានបេះដូងសប្បុរស មានទឹកចិត្តចេះចែករំលែក” ដែលតែងតែនៅក្បែររដ្ឋបាលខេត្ត គ្រប់កាលៈទេសៈ។
ជាការពិតណាស់ បងប្អូនបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិជាថ្ងៃនេះ មាន៣វិស័យសំខាន់ៗរួមមាន៖ ទី១-ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ពីចំណុចទេពឧកញ៉ា ឃ្លាំង មឿង ដល់វត្តវាល៖ ដែរនេះគឺជាការផ្តល់ “ពន្លឺ និងសុវត្ថិភាព” ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើឱ្យមុខមាត់ខេត្តរបស់យើងកាន់តែស្រស់បំព្រង ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ទី២-ការជួយដល់វីរកងទ័ពជួរមុខ កំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាកនៃសង្គ្រាមឈ្លានពានតាមព្រំដែន បងប្អូនមិនបានឈរមើលដោយបង្អង់ឡើយ។ ស្បៀងអាហារ និងថវិកាដែលបងប្អូនបានផ្តល់ឱ្យ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនខ្មែរយើងដែលកំពុងរងគ្រោះ ឱ្យមានសង្ឃឹមឡើងវិញ។
ទី៣-ការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធិសម្រាប់ជួយសង្គ្រោះដល់ជនងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រា។
ឯកឧត្តម ខូយ រីដា សង្ឃឹមយ៉ាងមុតមាំថា ស្មារតី “ខ្មែរជួយខ្មែរ” និងវប្បធម៌នៃការចែករំលែកនេះ នឹងនៅតែបន្តជានិរន្តរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តរបស់យើងឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តមប្តេជ្ញាចិត្តនឹងខិតខំបន្តបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មរបស់បងប្អូន ឱ្យកាន់តែរីកចម្រើន។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ ដល់អស់លោក លោកស្រី សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យអាជីវកម្មរបស់បងប្អូនកាន់តែរីកចម្រើន ជោគជ័យគ្រប់ភារកិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.