ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​កម្មវិធី​បោះជំរុំ រួម​ទាំង​ដំណើរ​ផ្សងព្រេង​រយៈ​ចំងាយ ២៤ គីឡូម៉ែត្រ លើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ហាស់ សូបិន អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​អមដំណើរ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ដឹកនាំ​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ខេត្ត​ព្រៃវែង ខេត្ត​បាត់ដំបង ខេត្ត​កន្ទាយ​មានជ័យ និង​ខេត្ត​កំពត ក្នុង​សកម្មភាព​រៀបចំ​កម្មវិធី​បោះ​ជំរុំ រួម​ទាំង​ដំណើរ​ផ្សងព្រេង​រយៈ​ចំងាយ ២៤ គីឡូម៉ែត្រ លើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។​

​ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​បង្ក​ឱកាស​ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ទាំង​៤​ខេត្ត បាន​យល់ដឹង​ពី​បរិស្ថាន​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ និង​ទទួលបាន​នូវ​បរិយាកាស​សប្បាយរីករាយ បង្កើន​នូវ​ភាពស្និទ្ធស្នាល រឹតចំណង​សាមគ្គីភាព រួម​ទាំង​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ពី​ដំណើរ​កំសាន្ត​បោះជំរុំ​លក្ខណៈ​ជា​ក្រុម ជាពិសេស​ដំណើរ​ផ្សងព្រេង​រយៈ​ចម្ងាយ ២៤​គីឡូម៉ែត្រ ក្រោម​ប្រធានបទ រួមគ្នា​”​ដើម្បី​កម្ពុជា​រុងរឿង​” ដោយ​ភ្ជាប់​ទៅ​ដោយ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​នេះ​ផងដែរ​។​

​ជាទូទៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ពិត​ជា​សំបូរ​ទៅ​ដោយ​ដងព្រៃ​ប្រកប​ដោយ​សម្រស់​ពី​ធម្មជាតិ មាន​ខ្យល់អាកាស​ដ៏​ត្រជាក់​បរិសុទ្ធ គ្របដណ្តប់​ដោយ​ផ្សែង​ពពក​ហោះហើរ​រេរា ស្ថិត​តាម​ជ្រលង​ភ្នំ និង​កំពូលភ្នំ​។​ក្រៅពី​មាន​អាកាសធាតុ​យ៉ាង​សែន​មនោ​រម្យ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ជា​ទី​រមណីយដ្ឋាន​មួយ​មាន​សម្រស់​ដ៏​ស្រស់ត្រកាល​គ្មាន​ពីរ ថែម​ទាំង​ជា​ឋាន​មួយ​ប្រៀប​បាន​នឹង​ទីក្រុង ដែល​បាន​អភិវឌ្ឍន៍​ឡើង​តាម​បែប​សី​ុ​វិល័យ ដែល​មាន​សំណង់​អគារ​ស្អេកស្កះ មាន​សណ្ឋាគារ និង​វត្ត​អារាម​ផងដែរ​។​

​ដូច្នេះ​ការ​មក​ជួបជុំ​បោះ​ជំរំុ និង​ដំណើរ​ផ្សងព្រេង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែល​ដឹកនាំ​ដោយ លោក ស សុខា នៅលើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ នឹង​ធ្វើឲ្យ​ក្រុម​យុវជន កាន់តែ​មាន​ការយល់ដឹង​ស្តីអំពី​បរិស្ថាន​ធម្មជាតិ និង​ការ​បម្រែបម្រួល​អាកាសធាតុ​ក្នុង​តំបន់​និមួយៗ​ផងដែរ​៕ សេង ណា​រិទ្ធ​

 

r190310a7 r190310a8 r190310a9 r190310a1 r190310a2 r190310a3 r190310a4 r190310a5 r190310a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.