ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរាបជូនក្រុមប្រឹក្សារាជធានី អំពីការងាររបស់រដ្ឋបាលរាជធានី ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ ការថែរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយបានបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតរដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោក ឃួង ស្រេង បានលើកឡើងថា «ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យ យើងបានត្រៀមរថយន្តអគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានអគ្គិភ័យកើតឡើង ជាមួយការណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់ អនុវត្តដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស ដោយណែនាំឱ្យត្រៀមរថយន្តសង្គ្រោះនៅទីតាំងកើតហេតុជាស្រេច»។

កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងរៀបចំដាក់រថយន្តពន្លត់អគ្គិភ័យនេះ នៅតាមខណ្ឌ និងគោលដៅមួយចំនួនដើម្បីងាយចល័តសង្គ្រោះ។ នៅពេលបច្ចុប្បន្ន ការអន្តរាគមន៍លើគ្រោះអគ្គិភ័យនេះ នៅមានបញ្ហាប្រឈម ច្រើន ដោយសារនៅភ្នំពេញ មានអគារខ្ពស់ៗ រហូតដល់កំពស់៤៥ ទៅ៤៧ជាន់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តការងារនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យ បាននៅគ្រោះអគ្គិភ័យនេះ។

លោក ឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ដោយមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ហើយកិច្ចការងារនេះ យើងសំរេចបានមួយជំហានធំហើយ ដោយអាជីវករមួយចំនួន ធំបានសម្រេចចិត្តទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃ និងផ្សារដើមគថ្មី។

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន នៅត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីឱ្យទាន់ផែនការដែលជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក ឃួង ស្រេង បានបន្ថែមទៀតថា ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ក្នុងស្រុកដ៏ល្បីល្បាយមួយរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងផ្សព្វផ្សាយដ៏ពេញនិយមផងដែរ។ ដូច្នេះជាការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានយ៉ាងយកចិត្តទុកដាក់បំផុត។ យើងបានប្តេជ្ញាចិត្តថែរក្សាខ្សែក្រវ៉ាត់មួយនេះ ឱ្យបានគង់វង់។

ក្នុងឱកាសនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានី ដែលបានអនុវត្តការងារកន្លងមកបានយ៉ាងល្អ ទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការបំរើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានចំណាត់ថ្នាក់លេខ២ ពីក្រសួងមហាផ្ទៃ។

រដ្ឋបាលរាជធានី បានដោះស្រាយកំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ រហូតទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ លើគ្រោះអគ្គិភ័យ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាមខាងមុខនេះបន្ថែុំទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.