ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

សេចក្តីអំពាវនាវ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការចុះឈ្មោះចូលរួមប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង…

សេចក្តីអំពាវនាវ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការចុះឈ្មោះចូលរួមប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកឧត្តមសេនីយ៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៨ ជ្រាបថា រដ្ឋបាល ខេត្តស្វាយរៀង សហការជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា នឹងរៀបចំពិធីប្រកួតកីឡា ទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ រយៈពេល ០២ថ្ងៃ ចាប់ថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨ព្រឹកតទៅ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយមានប្រតិភូទូក ចូលរួមប្រកួតមកពីបណ្តាក្រសួង រាជធានី ខេត្ត សរុបចំនួន ២៨សមាគមទូក ។

ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ ឯកឧត្តម លោកឧត្តម សេនីយ៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៨ ពិនិត្យលទ្ធភាព ចាត់តាំងប្រតិភូទូក «ង» ផ្នែកបុរស ចំណុះ ២២នាក់ ចូលរួមប្រកួតជាមួយប្រតិភូទូក មកពីបណ្តា រាជធានី ខេត្តផ្សេងទៀត ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិ និងញ៉ាំងឱ្យពិធីប្រកួតកីឡាទូក«ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា» លើកទី២ ប្រចាំឆ្នាំ២០២៥ នៅខេត្តស្វាយរៀង ដែលទទួលធ្វើជាម្ចាស់ផ្ទះ លើកនេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយមានភាពអធិកអធម និងទទួលបានជោគជ័យ ។

ចាប់ទទួលចុះឈ្មោះចូលរួមប្រកួត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច ជាកាលកំណត់ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.