ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញការកត់សម្គាល់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។

ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

បើតាមឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្ត សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន រួមមាន៖ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល ការសម្របសម្រួល និងទទួលពលករវិលត្រឡប់ពីប្រទេសថៃ ការចូលរួមគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិនៅសមរភូមិជួរមុខ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ព្រមទាំងការជំរុញការអភិវឌ្ឍលើវិស័យនានា និងការងារសង្គមកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានបន្តមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តរដ្ឋបាលខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហាញស្មារតីសាមគ្គីភាពយ៉ាងសកម្ម តាមរយៈការចូលរួមបរិច្ចាគក្នុងមូលនិធិផ្សេងៗ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះពលរដ្ឋភៀសសឹក និងឧបត្ថម្ភដល់វីរយុទ្ធជន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ទៀតថា ទឹកចិត្ត សប្បុរសធម៌ដ៏មហាសាលនេះ ធ្វើឱ្យរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រៃវែង មានលទ្ធភាពចូលរួមគាំទ្រវីរយុទ្ធជននៅព្រំដែន និងពលរដ្ឋភៀសសឹក ដោយសរុបជាថវិកាមានជិត ១លានដុល្លារអាម៉េរិក។

ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ណែនាំរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រៃវែង ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងក្នុងឆ្នាំ២០២៦។ ក្នុងនោះ ឯកឧត្តម បានសង្កត់ធ្ងន់លើការងារអាទិភាពមួយចំនួន រួមមាន៖ ការបន្តការពារសន្តិភាព និងស្ថិរភាពនយោបាយ ការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំងការកែលម្អរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្នុងគ្រាដែលរដ្ឋបាលខេត្តព្រៃវែង ទើបមានការផ្លាស់ប្ដូរអភិបាលក្រុង ស្រុកមួយចំនួនជាបន្តបន្ទាប់ នាឆ្នាំ២០២៦នេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យបន្តបំពេញតួនាទីស្របតាមច្បាប់ ក្នុងការងារបម្រើប្រជាពលរដ្ឋ ដោយត្រូវមានកិច្ចសហការជាធ្លុងមួយជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរៀងៗខ្លួន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋបាលក្រុងស្រុក សម្រេចបានជោគជ័យការងាររបស់ខ្លួន ក៏ជាការកំណត់ភាពជោគជ័យរបស់រដ្ឋបាលខេត្តដូចគ្នាដែរ។ ចំណែកជោគជ័យនៃផែនការឃុំ-សង្កាត់ ក៏រួមចំណែកសម្រេចបានជោគជ័យផែនការរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តដូចគ្នាដែរ។ ឯកឧត្តម បានណែនាំជាថ្មីទៀត ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការកៀរគរ និងទាក់ទាញការវិនិយោគ។ ជាលទ្ធផលជាក់ស្តែង នាពេលថ្មីៗនេះ ខេត្ត ទទួលបានគម្រោងវិនិយោគធំៗ ចំនួន ៣ ដែលមានទំហំទុនវិនិយោគចាប់ពី ៦លានដុល្លារ ដល់ជាង ២០លានដុល្លារអាម៉េរិក ក្នុងមួយគម្រោង និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជិត ៤.០០០កន្លែង។ ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈលំហូរវិនិយោគទាំងនេះ នឹងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រៃវែង ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.