ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការជំរុញរបស់លោកបណ្ឌិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ចូលរួមចំណែក៖
ទី១. ប្រឆាំងដាច់ខាតចំពោះព័ត៌មានញុះញង់ ៖ ត្រូវរួមគ្នាទប់ស្កាត់រាល់ខ្លឹមសារដែលបង្កឱ្យមានការស្អប់ខ្ពើម ការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើង ដែលអាចនាំឱ្យមានអស្ថិរភាពក្នុងសង្គមជាតិ។

ទី២. ការពារសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ៖ ក្នុងនាមជាសសរស្តម្ភទី៤ នៃលទ្ធិប្រជាធិបតេយ្យ យើងមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ យើងមិនត្រូវបណ្តោយឱ្យស្ថាប័នសារព័ត៌មាន ក្លាយជាឧបករណ៍សម្រាប់ក្រុមជនអគតិដែលមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ឬបង្កចលាចលនោះឡើយ។

ទី៣. ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ មុននឹងចុះផ្សាយ ឬចែករំលែកព័ត៌មានណាមួយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “ពិត តុល្យភាព និងគ្រប់ជ្រុងជ្រោយ”។ ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ អុជអាល ឬការបំផ្លើសការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមបក្សពួក។

ទី៤. បណ្តុះស្មារតីអក្ខរកម្មព័ត៌មាន ៖ ជួយអប់រំ និងណែនាំសាធារណជន ឱ្យចេះវិភាគ វាយតម្លៃព័ត៌មាន និងកុំឱ្យជឿលើ “ព័ត៌មានក្លែងក្លាយ” (Fake News) ដែលមានបំណងបង្កភាពភ័យខ្លាច ឬការយល់ច្រឡំ។

ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានសង្កត់ធ្ងន់ថា “សេរីភាពសារព័ត៌មាន ត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ និងសីលធម៌សង្គម។ ការរក្សាសន្តិភាព និងឯកភាពជាតិ គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង”។

ពីវេទិកានៃកិច្ចប្រជុំរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) នោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានរម្លឹកឱ្យអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត នូវរាល់វិធានការចំពោះមុខដែលរាជរដ្ឋាភិបាល បានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងន័យបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស Online Scams និងដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ដែលបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួន បានផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នាពេលកន្លងមក។

ជាចុងបញ្ចប់ លោកបណ្ឌិត ទូច វណ្ណៈ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសមាជិក IPA ទាំងអស់នឹងបន្តជាអ្នកនាំសារដ៏ស្មោះត្រង់ និងជាខែលដ៏រឹងមាំក្នុងការការពារសុខសន្តិភាព និងស្ថិរភាពនៃមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.