ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្តបែងចែកអំណោយ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ នៅមូលដ្ឋាន ក្នុងស្រុកបាកាន និងក្រុងពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្តបែងចែកអំណោយ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ នៅមូលដ្ឋាន ក្នុងស្រុកបាកាន និងក្រុងពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្រោយពេលចែកជូនពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខរួចរាល់ ទៅតាមដំណាក់កាលៗនោះរួចមក, នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះ អំណោយរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលនៅសេសសល់ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្តបែងចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ នៅមូលដ្ឋាន ក្នុងស្រុកបាកាន និងក្រុងពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសមកចែកជូនដល់ខ្នងផ្ទះ, ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ពិតណាស់អំណោយទាំងអស់នេះ គឺជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ជូនរដ្ឋបាលសាលាខេត្ត ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

ឯកឧត្តមបន្តថា ក្រោយពេលចែកជូនពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខរួចរាល់ ទៅតាមដំណាក់កាលៗហើយនោះ អំណោយដែលនៅសេសសល់ លោកក៏បានបន្តបែងចែក ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ។

ជាក់ស្តែងនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋនៅភូមិជាំ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់, ប្រជាពលរដ្ឋនៅភូមិតាណៃ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង សរុបប្រមាណជិត១០០គ្រួសារ ត្រូវបានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សម្រាប់បំពេញតម្រូវការ ខណៈពួកគាត់កំពុងរងផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លានពាន។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ពិតណាស់ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលរដ្ឋបាលសាលាខេត្ត បានទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែន ត្រូវប្រឈមដោះស្រាយជូន ពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា សកម្មភាពនេះ បានបញ្ជាក់ឱ្យឃើញ ថាខ្មែរទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលកំពុងបំពេញកាតព្វកិច្ច ការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅ ពីសំណាក់យោធាថៃ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនដល់ពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខ ព្រមទាំងនៅសេសសល់មួយចំនួន អាចបែងចែកបន្តជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ នាពេលនេះ។

ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រយ៉ាងមុតមាំ និងជឿជាក់ចំពោះគតិបណ្ឌិត និងការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបេសកកម្មបម្រើជាតិ និងមាតុភូមិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី, នយោបាយការទូតដ៏ឈ្លាសវៃ, ការរក្សាសុខសន្តិភាព និងស្ថិរភាពជាដើម។ ជាមួយគ្នានោះ លោកសូមឱ្យបងប្អូនទាំងអស់ ចូលរួមការធ្វើអនាម័យ បរិស្ថាន និងគ្មានសំរាមទាំងអស់គ្នា ដើម្បីលើកកម្ពស់សោភ័ណភាពមាតុភូមិយើង និងកសាងសង្គមដែលរស់នៅដោយមានផាសុកភាព និងសុខភាពល្អ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.