អង្គភាពសារព័ត៌មាន អភិវឌ្ឍន៍កម្ពុជា សូមជម្រាបជូនដល់សាធារណជន និងសមត្ថ កិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបានជ្រាប លោក សោម សាវី ភ្នាក់ងារសារព័ត៌មាន អភិវឌ្ឍន៍កម្ពុជា (ប្រចាំខេត្តស្វាយរៀង) ត្រូវបានក្រុមការងារ សម្រេចដកចេញ ពីអង្គភាព អភិវឌ្ឍន៍កម្ពុជា ចាប់ពីថ្ងៃនេះទៅ ។
បើបុគ្គលរូបនេះ យកឈ្មោះអង្គភាពសារព័ត៌មាន អភិវឌ្ឍន៍កម្ពុជា ទៅប្រើប្រាស់ខុស វិជ្ជាជីវៈ ឬមួយក៏យកទៅប្រើប្រាស់អ្វីផ្សេងក្រៅពីនេះ សូមឱ្យសមត្ថកិច្ច និងអាជ្ញាធរចាត់ការតាម ផ្លូវច្បាប់ចុះអង្គភាពយើងខ្ញុំមិនទទួលខុសត្រូវឡើយ។
យោង៖
-ប្រកាសលេខ ២៩៣ ព.មប្រក ចុះថ្ងៃទី ៣០ ខែសីហា ២០១៨ របស់ក្រសួង ព័ត៌មាន។
-ប្រកាសលេខ ១៣៧ប្រក.ព.ម ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួង ព័ត៌មាន។
-លិខិតលេខ ២០០៦/២៥ឆត.ច្រ ចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ របស់ រដ្ឋបាលរាជធានីភ្នំពេញ។




