ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល និងនាំយកស្បៀង ចែកជូនពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជួរមុខ៥០៨គ្រួសារ នៅស្រុកបាកាន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល និងនាំយកស្បៀង ចែកជូនពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជួរមុខ៥០៨គ្រួសារ នៅស្រុកបាកាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់ពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជួរមុខ ដែលអញ្ជើញមកពីបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងស្រុកបាកាន ប្រមាណជាង៥០៨គ្រួសារ។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត មានក្តីសោមនស្សរីករាយ ចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជួរមុខ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹក ទាំង៥០៨គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងស្រុកបាកាន។

គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ទទួលបងប្អូនពលរដ្ឋភៀសសឹក ចំនួន៥,០១៨គ្រួសា ស្មើនឹង១៤,៨១០នាក់ មកពីបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ រួមមានខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។ ពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជួរមុខ ត្រូវបានអាជ្ញាធរខេត្ត និងបានការចូលរួមជួយឧបត្ថម្ភ ថវិកា សម្ភារ ស្បៀងអាហារ ថ្នាំដង្កូវ ពីក្រសួង ស្ថាប័ន និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស បានចែកជូនជាបន្តបន្ទាប់។ ជាក់ស្តែងថ្ងៃនេះ នៅស្រុកបាកាន ក្រោមការឧបត្ថម្ភផ្ទាល់ជាអំណោយរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ជូនចំនួន៥០៨គ្រួសារ ក្នុងនោះគ្រួសារវីរកងទ័ពចំនួន២៦៥គ្រួសារ និងពលរដ្ឋភៀសសឹក ចំនួន២៣៤គ្រួសារ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិ ក្នុងការការពារខឿនការពារជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមមួយនេះ ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។

ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ត្រូវប្រែក្លាយពីការឈឺចាប់នៃសង្គ្រាម ឱ្យក្លាយទៅជាការសាមគ្គីគ្នា ការឯកភាពជាតិទាំងមូល និងបន្ដជឿជាក់លើវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើ សម្តេចតេជោធិបតី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី បញ្ជៀសបាននូវសង្គ្រាម និងការវិលត្រលប់ទៅរកបទឈប់បាញ់ នាពេលខាងមុខនេះ ។

ក្នុងថ្ងៃនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយលោកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោក លោកស្រី ជាប្រតិភូអមដំណើរបានចែកជូននូវអំណោយ ដល់គ្រួសារពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពជួរមុខ ចំនួន៥០៨គ្រួសារ ក្នុង១គ្រួសារទទួលបាន ថវិកា១៥ម៉ឺនរៀល, អង្ករ២០គីឡូក្រាម, ឃីត១កញ្ចប់ ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀត និងបានបន្តគោរពបូជាទានធូប នៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នាឱកាសនោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.