ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

ក្រសួងការពារជាតិ Ministry of National Defence: បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៨ ហើយ។

ក្រសួងការពារជាតិ Ministry of National Defence: បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៨ ហើយ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
– ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។
– ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។
– ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។
– ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។

ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

– គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១៥០គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន។
– គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១២០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់។
– គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ៨០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ។
– គិតចាប់ពីម៉ោង ១៩:៣០នាទី រហូតដល់ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ២០:០២នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រឃុំថ្មដា។
– ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៧គ្រាប់ ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥
– ម៉ោង ៧:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
– ម៉ោង ៧:១២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា និងស្នើឱ្យត្រឡប់មកធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរ ព្រោះគ្រប់ទង្វើទាំងអស់របស់យោធាថៃ គឺបានបង្ហាញកាន់តែច្បាស់នូវចេតនារបស់ភាគីថៃក្នុងការរំលោភ ឈ្លានពានទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីរបស់ខ្លួន ដែលមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។ សកម្មភាពទាំងនេះ ជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។
____

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.