ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុងស្មារតីខ្មែរតែ១ ខ្មែររួបរួម ខ្មែរខ្លាំង

ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុងស្មារតីខ្មែរតែ១ ខ្មែររួបរួម ខ្មែរខ្លាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នា ថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ នៅកីឡដ្ឋានស្រុកភ្នំក្រវាញ បានដឹកនាំក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុង ស្មារតី ស្នេហា ជាតិ មាតុភូមិ ខ្មែរតែ១ ខ្មែររួបរួម ខ្មែរខ្លាំង និង ដើម្បី ផ្ដល់ កម្លាំងចិត្ត បង្ហាញ ពី ការ ដឹងគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ វីរ កងទ័ព ទាំងអស់ ដែល បាន លះបង់ កម្លាំងកាយ ចិត្ត ការពារ បូរណភាព ទឹកដី នៅ តាម ខ្សែបន្ទាត់ ព្រំដែន ( កម្ពុជា – ថៃ )។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានថ្លែងឱ្យដឹងថា ឆ្លើយតបតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយ ឧត្តមសេនីយ៍ ផុត លេខ ផ្កាយ មាស ៥ និង ជា ប្រធាន ព្រឹទ្ធសភា ដែលមានទិសស្លោក « អំបុក ស្រូវ ថ្មី វាយ សត្រូវ ឈ្លានពាន » និងដោយបានការចង្អុលបង្ហាញពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ លោកបានដឹកនាំចលនាក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីក្រុមអតីតសិស្សវិទ្យាល័យទួលទំពូង បានរួមគ្នាដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល ដែលកំពុងការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន ។

លោកបន្តថា ការ រៀបចំ ព្រឹត្តិការណ៍ ដាល់អំបុក នេះ មិនមែនត្រឹមតែជួយ ជា ស្បៀង ដល់ វីរ កងទ័ព នៅ ជួរ មុខ និងពលរដ្ឋភៀសសឹក ប៉ុណ្ណោះទេ គោលបំណងធំចម្បង គឺ ដើម្បី បង្ហាញ ពី ស្មារតីការរួបរួមសាមគ្គីភាព ឯកភាពជាតិ ស្នេហា ជាតិ មាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរតែ១ ខ្មែររួបរួម ទើបខ្មែរខ្លាំង។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ដែលបានដឹកនាំចលនា មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ធ្វើពិធីដាល់អំបុកនេះឡើង បង្ហាញអំពីកម្លាំងសាមគ្គីដ៏រឹងមាំនៅជួរក្រោយ ក្នុងការគាំទ្រយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ពីសត្រូវថៃឈ្លានពាន។

លោកបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរជម្រាបជូនថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ របស់ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដែលត្រៀមប្រគល់ជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក រួមមាន៖ ឈុតអំបុល(អំបុក+សាច់ផាត់+ហាយប៊ី) ៣,០៧០កញ្ចប់, បាយកំប៉ុង៤១កេស ស្មើនឹង២,០៥០កំប៉ុង, នំ៩០០ ចំនួន៥០កេស ស្មើនឹង២,០០០នំ, ស្ករផែន២២៥គីឡូក្រាម ស្មើនឹង២,២៥០ផែន និងក្រម៉ា១៤០ក្រម៉ា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.