ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

សប្បុរសជននានា បន្តប្រគល់អំណោយ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងចែកជូនពលរដ្ឋភៀសសឹក

សប្បុរសជននានា បន្តប្រគល់អំណោយ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងចែកជូនពលរដ្ឋភៀសសឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានបន្តទទួលអំណោយពីសប្បុរសជននានា ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកង​ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។

*អំណោយ អ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន តាមរយៈលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ រួមមាន៖ ទឹកបរិសុទ្ធឱរ៉ាល់ ១ពាន់កេស។
*អំណោយ លោកស្រី អ៉ឹង សុភាព ញឹកបានខេង និងអនិកជនខ្មែររស់នៅក្រៅប្រទេសឈ្មោះ No Sophea (សុភ ប៊ុតឆឺរ) and Udo Bottcher រួមមាន៖ អង្ករ៤តោន, មី១០០កេស, ទឹកក្រូច១០០កេស, សាច់ក្រក១០០គីឡូក្រាម និងត្រីងៀត១០០គីឡូក្រាម។
*អំណោយ លោក ផៃ សេងហួត, លោក ឱន សុទ្ធា និងលោក ហួត សំអាត រួមមាន៖ អំបុក៥០០គីឡូក្រាម។
*អំណោយ អង្កការសហប្រតិបត្តិការអន្តរជាតិ (CSI) រួមមាន៖ អង្ករ១តោន, មី១០កេស, ទឹកស៊ីអ៊ីវ១២យួរ, សាប៊ូ២កេស, Royal D ៥ប្រអប់, ស្ករគ្រាប់៤ថង់, ត្រីលីងល្ងរ៥គីឡូក្រាម, សាច់ផាត់៥គីឡូក្រាម និងនំធនជាតិ៥គីឡូក្រាម។
*អំណោយ សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ រួមមាន៖ ថវិកា១លានរៀល, អង្ករ១ការ៉ុង, អំបុក២កេស, មី១០កេស និងពងទា៣០០គ្រាប់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន, លោកស្រី អ៉ឹង សុភាព ញឹកបានខេង, លោក ផៃ សេងហួត, លោក ឱន សុទ្ធា និងលោក ហួត សំអាត, អង្កការសហប្រតិបត្តិការអន្តរជាតិ (CSI) និងសាលារៀនសុវណ្ណភូមិ រួមទាំងសប្បុរសជនជាច្រើនផ្សេងទៀត ដែលបានបន្តឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីចោរថៃឈ្លានពាន និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ។

លោកបន្តថា នូវរាល់ថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនទាំងអស់នេះ គឺកើតចេញពីការស្ម័គ្រចិត្ត បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។

ក្នុងនាមរដ្ឋបាលខេត្ត លោកក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា និងជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.