ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

អំណោយរបស់សប្បុរសជន តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ត្រូវបានវេចខ្ចប់ត្រៀមយកចែកជូនវីរកងទ័ពកម្ពុជា និងជនភៀសសឹក

អំណោយរបស់សប្បុរសជន តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ត្រូវបានវេចខ្ចប់ត្រៀមយកចែកជូនវីរកងទ័ពកម្ពុជា និងជនភៀសសឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា កំពុងរៀបចំវេចខ្ចប់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដែលជាអំណោយសប្បុរសធម៌របស់ មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន បានបរិច្ចាគជូនមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីត្រៀមយកចែកជូន វីរកងទ័ពកម្ពុជា និងជនភៀសសឹក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារសមាជិក សមាជិកានៃមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ពិនិត្យ និងរៀបចំវេចខ្ចប់នូវអំណោយសប្បុរសធម៌ ដោយផ្ទាល់ នៅសភាពាណិជ្ជកម្មកម្ពុជា។

អំណោយសប្បុរសធម៌ ដែលក្រុមការងារមូលិនិធិសភាពាណិជ្ជកម្មកម្ពុជា ត្រៀមនឹងយកចែកជូនវីរកងទ័ព និងជនភៀសសឹករួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចបង្កើតមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ដើម្បីរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលបាននឹងកំពុងខិតខំតស៊ូការពារអធិប តេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំមូលនិធិសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈប្រើប្រាស់ចំាបាច់ផ្សេងៗ ជាមួយមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា និងសាធារណជន ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការជួយវេចខ្ចប់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ សម្រាប់យកចែកជូនវីរកងទ័ពកម្ពុជា និងជនភៀសសឹក។

អ្នកឧកញ៉ាប្រធានចាត់ទុកថា កាយវិកាដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ ក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយស្មារតីស្នេហាជាតិ ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីភាព ជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងបច្ចាមិត្តទាំងឡាយដែលឈ្លានពានមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជា ការចូលរួមចំណែកបន្ធូរបន្ថយលំបាករបស់ប្រជាជនភៀសសឹក ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

ដើម្បីឆ្លើយតបន្ទាន់ទៅនឹងកំណើនជនភៀសសឹក និងតម្រូវការចាំបាច់នៅមណ្ឌលជនភៀសសឹកនានា សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវឲ្យសមាជិក សមាជិកា សប្បុរសជន និងសាធារណៈជន អញ្ជើញចូលរួមទាំងអស់គ្នាក្នុងការរៀបចំវេចខ្ចប់ អំណោយសប្បុរសធម៌ នៅអគ្គនាយដ្ឋានសភាពាណិជ្ជកម្មកម្ពុជា (អគារលេខ7D មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.