ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

អភិបាលរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនកងទ័ពជួរមុខកម្ពុជា និងពលរដ្ឋជម្លៀសខ្លួន

អភិបាលរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនកងទ័ពជួរមុខកម្ពុជា និងពលរដ្ឋជម្លៀសខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ចាប់តាំងពីព្រឹកមក នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែទទួលអំណោយពីសប្បុរសជននានាដដែល នេះបញ្ជាក់ពីខឿនការពារជាតិ ប្រជាជនក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី។

ពោលគឺក្រោយពីក្រុមទាហានថៃបាញ់ចូលឈ្លានពានបូរណភាពទឹកដីកម្ពុជា មានសប្បុរសជន, ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ជាង១០០ហើយ បានសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀត មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា។

នាថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក៏មិនខុសពីថ្ងៃម្សិលម៉ិញដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដោយអភិបាលរងជាច្រើនរូប បានអញ្ជើញទទួលអំណោយពីសប្បុរសជន នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដែលមានសប្បុរសជននានា, ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋជាច្រើន បានសម្រុកយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចជា៖ អំណោយអាជ្ញាធរខណ្ឌព្រែព្នៅ ថវិកាចំនួន៣០លានរៀលសម្ភារៈ និងស្បៀងអាហារផ្សេង ចំនួន៧ឡាន គណៈកម្មការគ្រប់គ្រងផ្សារធំថ្មី, គណៈកម្មការផ្សារទួលទំពូង, បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងសប្បុរសជនជាច្រើនទៀត។ សម្រាប់នៅល្ងាចថ្ងៃទី១៣ ខែធ្នូ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, គណៈកម្មការផ្សារ, អាជ្ញាធរខណ្ឌចំការមន, ខណ្ឌ៧មករា និងសប្បុរសជនជាច្រើនទៀត ក៏បានយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ពេលយប់ផងដែរ។

អំណោយដែលទទួលបាន នាព្រឹកថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក៏មិនខុសពីថ្ងៃមុនៗដែរ គឺមានដូចជា៖ ថវិកា ត្រីខ មី ពងទាប្រៃ ទឹកបរិសុទ្ធ អង្ករ អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៉ីវ បន្លែ ប្រែងឆា មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ អាវរងារ ទឹកផ្លែឈើ និងទឹកក្រូច ក្រមា ខោ អាវ កាតាបកូនសិស្ស និងថ្នាំពេទ្យជាដើម។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋជាសប្បុរសជនទាំងអស់ ដែលបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.