ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តព្រំគីរីមរតក ហៅវត្តព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន យ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ វីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិត ក្នុងសមរភូមិ ការពារបូរណភាពទឹកដី។ ពិធីបុណ្យនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមេគុណខេត្តប៉ៃលិនទាំងពីរគណៈ លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ លោកជំទាវ ស៊ុំ ហៀង សមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ព្រះមេគុណខេត្តប៉ៃលិន ទាំងពីរគណៈ និងព្រះសង្ឃ ក្នុងវត្តព្រំគីរីមរតក ហៅវត្តព្រំ បានសូត្រធម៌ បង្សុកូល ដើម្បីឧទ្ទិសកុសល ដល់វីរកងទ័ព ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយ យ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិត របស់វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងអំឡុងពេល នៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃផងដែរ។

លោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ បានលើកឡើងពីការសោកស្ដាយ អាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់វីរយុទ្ធជន ដែលបានលះបង់អាយុជីវិតដ៏អង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដី ពីសំណាក់ពួកចោរសៀមឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះ ក្នុងនាមថ្នាក់ដឹកនាំទាំងអស់ ជាប្រជាជនកម្ពុជា ចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខ នៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសព ឱ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះ របស់វីរយុទ្ធជនពលី ក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឱ្យមានជម្រកស្នាក់ នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុល ដើម្បីឱ្យពួកគាត់មានជីវភាពធូរធារផងដែរ។
សូមបញ្ជាក់ថា៖ ការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព៕ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.