បន្ទាយមានជ័យ៖នៅថ្ងៃសៅរ៍ ទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ដែលបានជួយឧបត្ថម្ភ សម្រាប់ធ្វើការជួសជុលផ្លូវលំចំនួន២ខ្សែ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនកសិផលរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ។
អាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំចង្ហា ស្រុកអូរជ្រៅ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ #លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី សម្រាប់ធ្វើការជួសជុលផ្លូវលំចំនួន២ខ្សែ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរឃុំសង្ហារ និងបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំសង្ហា ទាំងអស់🙏សូម គោរព ជូនពរ បួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ សូមកើតមានដល់លោកឧត្តមសេនីយ៍ទោ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ឈ្នះអស់ខ្មាំងសត្រូវ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។




