ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តតំបន់ ៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ឡានគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញផ្សេងៗចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ!

អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តតំបន់ ៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ឡានគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញផ្សេងៗចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តត្បូងឃ្មុំ) ៖ ប្រភពពីអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើនិងទំនិញបានឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តតំបន់ ៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្រ្តី គយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់គាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយ។

ប្រភពបានបន្តឲ្យដឹងថា លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ”បានពង្រាយមន្រ្តីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានា នៅក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅចាំដេញកាក់ស្ទាក់ ឡានដឹកទំនិញណា ដែលបើកហួសមិនព្រមចូលបង់លុយហើយត្រូវពិន័យមួយគុណនិងច្រើនដងជាការព្រមាន។ក្រុមអាជីវករបានបន្តអោយដឹងទៀតថាកាលពីកន្លងទៅទំនិញក្នុង១ រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅចំណុចទីតាំងខាងលើចំនួន ៨០ មុឺនទៅ ១ លានរៀល ដែលទំនិញដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជា រាល់ទំនិញទាំងឡាយដែលឆ្លងដែនពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចរាល់ហើយដែរ? ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋនោះទេចុះហេតុអ្វីបានជាមានក្រុមមន្រ្តីគយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀតដែលចាំយកលុយពួកគាត់បន្ថែមទៀតដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលបំផុត។
គួរបញ្ចាក់ថា នៅក្នុងតំបន់៦ នេះមានការដឹកទំនិញបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីរប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំមានច្រកដូនរ័ត្ន ច្រកទ្វេរភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរ ជាតិត្រពាំងផ្លុង”ហៅស្ពានដែក”ច្រកបឹងជ្រោងនិងច្រកចាន់មូល.ច្រករបៀងផ្សេងៗទៀតដែលជាប្រភពចំណូលរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” និងបក្សពួក។
ប្រភពពីអាជីវករដដែលបានបន្ថែមអោយ ដឹងទៀតថា រាល់ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅកាន់រាជធានីភ្នំពេញពួកគាត់តែងព្រួយបារម្ភខ្លាំងណាស់ពីការដេញគាបជំរិតទា លុយរបស់ក្រុមមន្រ្តីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” មេគយចល័តតំបន់៦និងបក្ខពួក ត្រូវបានគេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះប្រហែលចូលរដ្ឋតិចជាងចូលហោប៉ៅ ព្រោះ ថារាល់ការផាកពិន័យទាំងនោះគេមិន ដែលឃើញលោកគយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណផាកពិន័យឲ្យពួកគាត់នោះឡើយ។
ប្រភពអាជីវករបានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តតំបន់៦ បើអ្នកមិនធ្លាប់រកស៊ីទេគឺមើលមិនដឹងថាកន្លែងនោះជាអ្វីឡើយព្រោះគ្មានស្លាកសញ្ញា សំគាល់នោះទេ?មានតែឡានក្រុមមន្រ្តីគយនិងជនស៊ីវិល ធម្មតាដាក់អំពូលភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។ ប្រភពបន្តថា មេគយតំបន់៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ហើយឃុបឃិតបើក ដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរនឹង ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកលោក គយប្រចាំនៅចំណុចខាងលើនេះដែលកំពុង សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗ។
ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័ត តំបន់៦ កំពុងសប្បាយ​ចិត្តប្រមូលលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទពីរវៀតណាមរាប់សិប គ្រឿង​ក្នុងមួយថ្ងៃៗចូលហោប៉ៅមន្ត្រីគយ ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួនរាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗ គយផាកពិន័យមិនបានបង់ពន្ធចូលថវិការ រដ្ឋឡើយ ពោលគឺតែងតែសម្រួលយកលុយច្រើនៗរួចដោះលែងឲ្យរួចទៅវិញ ។
គួររំលឹកថា រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាត្រូវបង់ចាប់ពី ៨០ ម៉ឺនទៅ១ម៉ឺនរៀល ក្នុងមួយរថយន្តគឺត្រូវតែបង់ឲ្យខាងលោកមេ គយចល័ត ឲ្យខានតែបានតាមការកំណត់ បើមិនបង់ទេមិនអាចដឹកទំនិញបានឡើយ។
ពាក់ព័ន្ធករណីខាងលើអាជីវករអំពានាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយ របស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”មេគយចល័តដុះស្លែប្រចាំតំបន់៦ និងបក្ខពួកផងទាន។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.