ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន​ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ ចំនួន ២​វត្ត ក្នុង​ក្រុង​ប៉ៃលិន នា​ឱកាស​បិណ្ឌ​វេន​ទី​៦

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន​ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ ចំនួន ២​វត្ត ក្នុង​ក្រុង​ប៉ៃលិន នា​ឱកាស​បិណ្ឌ​វេន​ទី​៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន រួម​ជាមួយ​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន​ជុំវិញ​ខេត្ត និង​ក្រុមការងារ បាន​អញ្ជើញ​នាំយក​ទេយ្យទាន ចង្ហាន់​បិណ្ឌ បាត្រ និង​បច្ច័យ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ក្នុងឱកាស​បិណ្ឌ​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ចំនួន ២​វត្ត ក្នុង​ក្រុង​ប៉ៃលិន ទី​១-​វត្ត​រតន​សោភ័ណ «​ហៅ​វត្ត​កោង​កាង​» និង​ទី​២-​វត្ត​ពោធិ​មា​រាម​«​ហៅ​វត្ត​ប៉ា​ហ៊ី​» ដើម្បី​ឧទ្ទិស​មគ្គផល និង​គុណូប្បការៈ​គុណ ទៅដល់​បុព្វការី​ជន និង​វិរៈ​កងទ័ព​ដែល​បានព​លី​ក្នុង​បុព្វហេតុ​ការពារជាតិ និង​ប្រជាជន​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​យើង ដ៏​ធំ​មួយ​ក្នុងចំណោម​បុណ្យ​ជា​ច្រើន ដែល​ប្រជាពលរដ្ឋ​នៅក្នុង ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​បុណ្យ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ហើយ​នៅ​ថ្ងៃ​បុណ្យកាន់បិណ្ឌ និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ឈាន​ចូល​មក​ដល់​ម្ដងៗ គេ​សង្កេតឃើញ​ប្រជាជន​ខ្មែរ និង​ជា​អ្នក​កាន់​នូវ ព្រះពុទ្ធ សាសនា តែងតែ​នាំ​គ្នា​យក​ចង្ហាន់ ទេយ្យទាន​ផ្សេងៗ​មាន​ម្ហូប អាហារ នំ ចំណី​ជាដើម ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ នៅ​តាម​ទី​អារាម​នានា​ដើម្បី​ឧទ្ទិស​មគ្គផល និង​គុណូប្បការៈ​គុណ​ទៅដល់​បុព្វការី​ជន អ្នកមានគុណ មាតាបិតា ជីដូន ជីតា ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ម្យ៉ាងវិញទៀត​ក៍​ជា​ពេលវេលា​ដ៏​ប្រសើរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ បាន​យក​ចំណី និង​គ្រឿង​បរិក្ខា​ផ្សេងៗ ទៅ​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស​ផងដែរ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ វិស័យ ព្រះពុទ្ធ សាសនា ត្រូវ​បាន​ស្តារ និង​អភិវឌ្ឍ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ទាំង​បរិមាណ និង​គុណភាព ហើយ​កំពុង​ក្លាយជា កម្លាំង ស្នូល​នៃ សុខដុម​នីយកម្ម​រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា ជាមួយ​អ្នក​កាន់​ជំនឿ និង សាសនា​ស​ផ្សេងៗ​ទៀត​ដែល​កំពុង​មាន វត្តមាន នៅ​កម្ពុជា​បច្ចុប្បន្ន ក្នុងនោះ​ព្រះពុទ្ធសាសនា​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា ដែល​ជា​ទីពឹង ដើម្បី​ស្វែងរក​សេចក្តីសុខ​សេចក្តីចម្រើន​ទាំង​ក្នុង​បច្ចុប្បន្ន​ជាតិ និង​ក្នុង​អនាគតជាតិ​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​ក៏ដូចជា​ទៅ​អនាគត រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បន្ត​អនុវត្ត​ខ្ជាប់ខ្ជួន​ក្នុង​ការគោរព សេរីភាព ខាង​ជំនឿ ការ​ប្រណិប័តន៍​ខាង​ផ្លូវ​សាសនា លើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​និង​គាំទ្រ​ការ ប្រណិប័តន៍ សាសនា​ផ្សេងៗ​ទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ខិតខំ​ធ្វើឲ្យ​វត្ត​អារាម និង​វិហារ​សាសនា​ឯទៀតៗ ក្លាយជា មជ្ឈមណ្ឌល​នៃ​ជីវភាព​ខាង​ស្មារតី ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ ខាង​ផ្នែក​វប្បធម៌ អប់រំ​សុខាភិបាល សង្គមកិច្ច និង​សីលធម៌​សង្គម ជាពិសេស​ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​លើ​សាសនា ប្រឆាំង​ការរើសអើង​បែក​ចែក​រវាង​ប្រជាជន និង​ប្រជាជន ដែល​បណ្តាល​មកពី​ភាពខុស​គ្នា​ខាង​ជំនឿ និង​សាសនា ដើម្បី​សំដៅ​ប្រែក្លាយ​សក្តានុពល​របស់​សាសនា ទាំងអស់ ទៅ​ជា​កម្លាំង​សាមគ្គី​មួយ​ដ៏​ខ្លាំងក្លា​ក្នុង​ការការពារ​សុខសន្តិភាព ការឯកភាព​ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​សង្គម​- សេដ្ឋកិច្ច ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន ប្រជាពលរដ្ឋ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​រដូវ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់ អាជ្ញាធរ មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា ជា​ពិសេស​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកប​ដោយ​អនាម័យ ដើម្បី​ជៀសវាង​កើត​មាន​ជម្ងឺ​តម្កាត់​ផ្សេងៗ​។​

​ប៉ៃលិន 13-09-2025​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.