ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាលខេត្តក្រចេះ ៖ «អ្នកចេះ គឺជាប់» ប្អូនៗបេក្ខជន ត្រូវប្រកាន់ខ្ជាប់ឱ្យបាន និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្តាប់ឱកាសកំណត់ផ្លូវជីវិតរបស់ខ្លួន

អភិបាលខេត្តក្រចេះ ៖ «អ្នកចេះ គឺជាប់» ប្អូនៗបេក្ខជន ត្រូវប្រកាន់ខ្ជាប់ឱ្យបាន និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្តាប់ឱកាសកំណត់ផ្លូវជីវិតរបស់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាន ណែនាំនិងជំរុញដល់ប្អូនៗជាបេក្ខជនប្រឡងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំធ្វើឱ្យបានល្អត្រឹមត្រូវនូវវិញ្ញាសារនីមួយៗ ឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានព្រីយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ដោយត្រូវប្រកាន់យកនូវគោលការណ៍ «អ្នកចេះ គឺជាប់»។
ឯកឧត្តម វ៉ា ថន បន្តថា ប្អូនៗក្មួយៗគឺជាធនធានដ៏ល្អ ជាទីពឹងផ្នែកសម្រាប់ប្រទេសជាតិ នាពេលអនាគត ដូច្នេះហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀត ដើម្បីទទួលបានចំនេះដឹងជំនាញដែលខ្លួនស្រលាញ់។
ដូច្នេះហើយត្រូវរៀនរៀបខ្លួនឱ្យល្អសាកសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ និងជាគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ លើវិស័យអប់រំនៅកម្ពុជា ឱ្យប្រកបដោយគុណភាព និងសមត្ថភាពឌីជីថល ក្នុងការបម្រើការងារ និងជួយអភិវឌ្ឍន៍ប្រទេសជាតិ។ និងសូមជូនពរដល់ប្អូនៗក្មួយៗបេក្ខជន ដែលបានមកប្រឡងសូមឱ្យជាប់គ្រប់ៗគ្នាផងដែរ។
គូសបញ្ជាក់ដែរថា៖ តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន ៥មណ្ឌល គឺ-មណ្ឌលវិទ្យាសាស្ត្រ ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម ៣ ស្មើនឹង ១០៦ បន្ទប់ ក្នុងនោះបេក្ខជនសរុប ២,៦១៧នាក់ ស្រី ១,៤៥៦នាក់ ហើយក្នុងនោះដែរ បេក្ខជនស្វ័យរិនចំនួន ២៩១នាក់ ស្រី១៤៦នាក់ -ថ្នាក់វិទ្យាសាស្ត្របេក្ខជនសរុបចំនួន ៩១៤នាក់ ស្រី៥៥៣ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមបេក្ខជន សរុបចំនួន១,៧០៣ នាក់ ស្រី ៩០៣ នាក់ និងមានគណៈមេប្រយោគ ចំនួន៣៥៥ នាក់ ស្រី ១៤៦ នាក់។ ក្នុងនោះមាន -មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ -មណ្ឌលវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈ -មណ្ឌលវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង និង -មណ្ឌលសាកលវិទ្យាល័យក្រចេះ៕ដោយ សេង ហ៊ៀប

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.