ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងបាក់ឌុប

ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងបាក់ឌុប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន ជម្រាបជូនដល់មាតាបីតា ឬអាណាព្យាបាល និងបេក្ខជនតៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពីទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅ អាហារ ៣ពេល និងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡង សម្រាប់បេក្ខជន ដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ព្រមទាំងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូ ដោយឥតគិតថ្លៃ។

ក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡង អោយទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ស្វៃរិន ចំនួន ៧៣នាក់ ស្រី ៤០នាក់ មាន ២៥បន្ទប់ ដោយចែកចេញជា ២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ ស្រី ៩៤នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤៦០នាក់ ស្រី ២៨៨នាក់៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.