ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ភូមិសាស្ត្រ​ឃុំ​ស្ទឹង​កែវ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​លំនៅស្ថាន​ក្បែរ​នោះ​កំពុង​សំដែង​ក្តីបារម្ភ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅស្ថាន​ក្បែរ​ដងស្ទឹង​កែវ ក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត បច្ចុប្បន្ន​បាននិងកំពុង​សំដែង​ក្តីព្រួយបារម្ភ នូវ​សកម្មភាព​បូម​ខ្សាច់ ដែល​កន្លងមក​អ្នកធ្វើអាជីវកម្ម​បានដាក់​ម៉ា​សីុន​បូម​រូង​យក​ខ្សាច់មាន​ជម្រៅ​កាន់តែជ្រៅ​ស្ទើ​គ្រប់កន្លែង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​នៃ​ឃុំ​ខាងលើ​បាន​បញ្ជាក់ថា សព្វថ្ងៃ​នេះ​នៅក្នុង​តំបន់​ស្ទឹង​កែវ​មាន​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ចំនួន​៣​កន្លែង ប៉ុន្តែ​គេ​មិនដឹងថា​ម្ចាស់​អាជីវកម្ម​ខាងលើ មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ឬ​យ៉ាងណា​នោះឡើយ​។​ម្យ៉ាងទៀត​សកម្មភាព​បូម​ខ្សាច់​ស្ថិតក្នុង​ភូមិសាស្ត្រ​នេះ​ពិតជា​មាន​ភាព​គគ្រឹកគគ្រេង ដោយ​ម្ចាស់​ទីតាំង​ប្រើ​សុទ្ធតែ​គ្រឿងចក្រ​ទំនើប​សម្រាប់​ទាញយក​ផល​អាជីវកម្ម​នេះ ដោយ​លក់​ខ្សាច់​ក្នុង​១​ម៉ែត្រគូប​តម្លៃ​ចាប់ពី​៥​ទៅ​៦​ដុល្លារ​។​

​យ៉ាងណាមិញ​សកម្មភាព​បូម​ខ្សាច់​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ ពិតជា​កើត​មាន​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ដែល​មាន​ផ្ទះសំបែង​ជាប់​នឹង​ដងស្ទឹង​កែវ​កាន់តែ​ព្រួយបារម្ភ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ព្រោះ​ខ្លាចក្រែង​មាន​ហានិភ័យ​កើតឡើង​ដោយ​យថាហេតុ ផ្តើម​ពី​ការ​បូម​រូង​យក​ខ្សាច់​របស់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​។​ជាមួយនឹង​ក្តីបារម្ភ​នេះដែរ ពលរដ្ឋ​សំណូមពរ​ដល់​មន្ត្រី​ជំនាញ គួរ​ចុះមក​ពិនិត្យ​មើល​ពី​ស្ថានភាព​នៅ​ចំណុច​ទីតាំង​បូម​ខ្សាច់​នៅ​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ នេះ​ផង តើ​ម្ចាស់​អាជីវកម្ម​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ជំនាញ​ដែរឬទេ​?​។​

​ទាក់ទិន​នឹង​ករណី​ដូចខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ កម្ពុជា​ថ្មី មិនអាច​សុំ​ការពន្យល់​ពី​លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត​បាន​ទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ប្រធាន​ស្ថិតក្នុង​តំបន់​ក្រៅ​សេវា​៕
​សេង ណា​រិទ្ធ​

 

r190216b2 r190216b3 r190216b4 r190216b5 r190216b6 r190216b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.