ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​នាំគ្នា​ឡើង​ទៅ​តវ៉ា នៅមុខ​សាលាក្រុង​ប៉ោយ​ប៉ែត ទទូច​សុំ​អោយ​ខាង​អាជ្ញាធរ​ក្រុង ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​…!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត ៖  នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ មាន​ករណី​ទំនាស់​ដីធ្លី មួយកន្លែង ក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ត្រូវបាន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​នាំគ្នា​ឡើង​ទៅ​តវ៉ា នៅមុខ​សាលាក្រុង​ប៉ោយ​ប៉ែត ទទូច​សុំ​អោយ​ខាង​អាជ្ញាធរ​ក្រុង លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាល ក្រុង​ប៉ោយប៉ែត ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី ជូន​ដល់​ពួកគាត់ បានរស់នៅ​សុខ​ស្រួល​វិញ​ផង​។ ដែល​បុគ្គល​ពី​រូប តែង​ខ្លួន​ជា​អ្ន​ធំ បាន​ចេញមុខ​មក​អះអាង​ថា​៖ ដី​ដែល​មាន​ទំហំ​ផ្ទៃក្រឡា​ចំនួន​៩​ហិច​តា ស្មើ​៩​ម៉ឺន​ម៉ែត្រការ៉េ ថា​៖ ជា​ដី​របស់​ខ្លួន ថែម​ទាំង​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ទៅ​តុលាការ ចេញ​ដី​ការរក្សា​ការពារ​ថែមទៀត​ផង​។​

​ពាក់ព័ន្ធ​ទៅ​និង​រឿង​ករណី​ដីធ្លី​ខាងលើ​នេះ ពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​ប្រាប់​សារព័ត៌ មាន​ជាច្រើន​ស្ថាប័ន​អោយដឹងថា​៖ បុគ្គល​ទី​១-​ឈ្មោះ ឈឹម ជួន ដែល​ទើបតែ​ដាក់​ពាក្យបណ្តឹង​ជំទាស់ ជាមួយ​ពលរដ្ឋ​ជាង​២០០ គ្រួសារ ដែល​មាន​ក្បាលដី​១០០​ម៉ែត្រ បណ្តោយ ៤៥០​ម៉ែត្រ​។ ពលរដ្ឋ​បន្ត​អោយដឹងទៀតថា​៖ ថ្មីៗ​នេះ ត្រូវបាន​ចេញ​មុខ​បុគ្គល​ទី​២-​ឈ្មោះ យឹម សំណាង បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់ ជាមួយ​ពលរដ្ឋ​ចំនួន​២០០ គ្រួសារ ដែល​មាន​ក្បាលដី​១០០​ម៉ែត្រ បណ្តោយ​៤៥០​ម៉ែត្រ ដូច​គ្នា​ផង​ដែល​។​

​លោក ម៉ៅ បូរ៉ា ដែល​ជា​តំណាង​ប្រជាពលរដ្ឋ រស់នៅ ភូមិ​សាមគ្គី​មានជ័យ បាន​ប្រាប់​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​អោយដឹងថា​៖ ដោយយោង​តាម ស​.​ជ​.​ណ លេខ​៦២ ទីស្តីការ​គណ​:​រដ្ឋមន្ត្រី និង​ជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី បាន ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង សំណង់ និង ឯកឧត្តម អភិបាល​ខេត្ត​បន្ទាយមានជ័យ ។ លោក ម៉ៅ បូ​រា បាន​បន្តទៀតថា​៖ ក្នុងករណី សំណើ​របស់​ប្រជាពលរដ្ឋ​ចំនួន​៥៨៩​គ្រួសារ សុំ​គោលការណ៍​អនុញ្ញាត ដើម្បី​កាន់កាប់​និង គ្រប់គ្រង ធ្វើ​កម្មសិទ្ធិ​លើ​ដី​លំនៅដ្ឋាន ដែល​គាត់​រស់នៅ​សព្វថ្ងៃ​។ ដែល​ពីមុន​ស្ថិតក្នុង​ភូមិ ក្បាលស្ពាន ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ សព្វថ្ងៃ​ហៅ​ភូមិ​សាមគ្គី មានជ័យ ពី​ក្បាលដី​លោក ថាច់ ថៃ រហូត​ដល់​ដី​លោក ម៉ាន់ ណូរី ។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​៖ ដោយយោង​តាម លិខិត​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ចំនួន​៥៨៩​គ្រួសារ ចុះ​ថ្ងៃ ទី​០៤ ខែ​មេសា ឆ្នាំ​២០០៣ ចំណារ​របស់​សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០០៤ រាជ​រដ្ឋា ភិ​បាល បានសម្រេច​ឯកភាព ជា​គោលការណ៍​តាម​សំណើ របស់​ប្រជាពលរដ្ឋ ចំនួន​៥៨៩ គ្រួសារ​ហើយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង ៥៨៩ គ្រួសារ​នេះ ត្រូវ​បំពេញ​បែបបទ​ឯកសារ ជួប​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច តាម​នីតិវិធី នៃ​ច្បាប់​ភូម​បាល ដែល​បាន​វាយ​ត្រា និង ជ​.​ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការ​គណ​: រដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ ប៊ុន អ៊ុយ ។ មកទល់ពេលនេះ ពលរដ្ឋ​បានធ្វើ​ប្លង់​ដី​នោះ​ដែល​ទទួលស្គាល់ ដោយ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង និង ខេត្ត​បន្ទាយមានជ័យ ព្រម​ទទួលស្គាល់​ផង​ដែល​។​

​ក្នុងករណី​ពលរដ្ឋ​លើកគ្នា​មក​តវ៉ា នៅមុខ​សាលាក្រុង​ប៉ោយ​ប៉ែត នៅ​ព្រឹក​ថ្ងៃ​នេះ​ដែល ជាលិត​ផល​ឃើញថា​៖ ខាង​រដ្ឋបាល​ក្រុង បាន​អោយ​តំណាង​ពលរដ្ឋ​ជាង​២០០​គ្រួសារ  តំណាង​៥​រូប ចូល​ទៅ​បកស្រាយ​ព័ត៌មាន​លម្អិត ជូន​ដល់​អាជ្ញាធរ​ក្រុង ហើយ​ខាង​រដ្ឋភិបាល​ក្រុង ក៏​បាន​ជូនដំណឹង អោយ​ពលរដ្ឋ​ជាង​២០០​គ្រួសារ រៀបចំ​ឯកសារ​គ្រប់គ្រាន់  មិន​អោយ​ហួស​រយៈពេល​២​ថ្ងៃ​ទៀត​នោះទេ និង​បើក​អោយ​ពលរដ្ឋ​ដែល​ជាប់​ពាក់​ពន្ធ័ និង​បុគ្គល​ពី​រូប តាំងខ្លួន​ជា​អ្នកធំ ចូល​ប្រជុំ​ជា ជំនុំ​ជំ​រះ ជាមួយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ៕

r190215a1 r190215a3 r190215a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.