ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

អភិបាលខេត្ត​ប៉ៃលិន ស្នើឱ្យ​អាជ្ញាធរ កងកម្លាំង និង​ម្ចាស់​ខុន​ដូរ សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល សហការ​គ្នា​ឱ្យបាន​ស្អិតរ​មួ​ត ក្នុង​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស និង​ចូលរួម​យុទ្ធនាការ​បោសសំអាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)

អភិបាលខេត្ត​ប៉ៃលិន ស្នើឱ្យ​អាជ្ញាធរ កងកម្លាំង និង​ម្ចាស់​ខុន​ដូរ សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល សហការ​គ្នា​ឱ្យបាន​ស្អិតរ​មួ​ត ក្នុង​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស និង​ចូលរួម​យុទ្ធនាការ​បោសសំអាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ស្នើឱ្យ​អាជ្ញាធរ កងកម្លាំង និង​ម្ចាស់​ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល សហការ​ផ្តល់​ទិន្ន័យ និង វត្តមាន ចេញ​-​ចូល ស្នាក់នៅ​របស់​ភ្ញៀវ​ជនបរទេស ដល់ អាជ្ញាធរ​ដែនដី និង មន្ត្រី​ជំនាញ ក្នុង​ការគ្រប់គ្រង​វត្តមាន ជនបរទេស ឱ្យបាន​ច្បាស់លាស់ ដោយ​ធានា​អ្នក​ទាំងនោះ​មក​ស្នាក់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ស្របច្បាប់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រឹដ្ឋ និង​មក​ជ្រកកោន​ប្រកប​របរ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) និង ទីតាំង​ចែកចាយ​គ្រឿងញៀន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​។​

​ការស្នើ​បែប​នេះ​របស់​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​វត្តមាន​ជនបរទេស និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams ដល់​ម្ចាស់ និង​អ្នកគ្រប់គ្រង ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល ក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​សាលាខេត្ត​ប៉ៃលិន​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​លើកឡើងថា​៖ បងប្អូន​ដែល​ជា​ម្ចាស់ និង​អ្នកគ្រប់គ្រង ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល ដែល​មក​ប្រជុំ​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​ការគ្រប់គ្រង វត្ត​មាន​ជនបរទេស ដើម្បី​ធានាបាន​ថា ជនបរទេស​ដែល​ស្នាក់​នៅ​ទីតាំង​អាជីវកម្ម​របស់​បងប្អូន គឺ​សុទ្ធតែ​ជា​ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ មិន​មាន​បទល្មើស មិន​រត់គេច​មក​លាក់​ខ្លួន មិន​ពាក់ព័ន្ធ​បទល្មើស​ឧក្រឹដ្ឋ និង​លួចលាក់​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ដោយ​ត្រូវ​ជៀសវាង​ការ​ផ្សំគំនិត​បិទបាំង​បទល្មើស ឬ​លាក់បាំង​ជនបរទេស​ស្នាក់នៅ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ នៅ​ទីតាំង​ដែល​ខ្លួន​បាន​ជួល​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ សម្រាប់​អាជ្ញាធរខេត្ត​ប៉ៃលិន ពិតជា​គាំទ្រ​ចំពោះ​ការបើក​អាជីវកម្ម វិនិយោគទុន​បរទេស និង ប្រជា​ពលរដ្ឋ​ខ្មែរ ស្របច្បាប់​គ្រប់​ប្រភេទ តែ​ក៏​មិន​ចង់​ឃើញ មាន​ការអនុវត្ត​ខុសច្បាប់ ដូច​ជា​ការ​ជួល​ទីតាំង​អាជីវកម្ម បើក​ជា​កន្លែង​លេង​ល្បែងស៊ីសង​ខុសច្បាប់​, ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ទីតាំង​ចែកចាយ​គ្រឿងញៀន ឬ​លាក់បាំង​ជន​បរទេស​ខុសច្បាប់​នោះទេ ហើយ​ដើម្បី​ឱ្យ​ម្ចាស់ និង​អ្នកគ្រប់គ្រង ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល​រួចផុត​ទោសទណ្ឌ​នៃ​ផ្លូវ​ច្បាប់ ខណៈ​មាន​ជនបរទេស​មក​ជួល​ស្នាក់នៅ ត្រូវ​រាយការណ៍​តាម​ប្រព័ន្ឋ FPCS ដែល​ជា​ប្រព័ន្ឋ​គ្រប់គ្រង​ទិន្នន័យ​ស្នាក់នៅ​របស់​ជនបរទេ​ស «​ទាំង​អ្នកស្នាក់នៅ​ចាស់ និង​អ្នក​ចំណូល​ថ្មី​» ត្រូវ​គ្រប់គ្រង​ឯកសារ​រដ្ឋបាល ប្រវត្ត​អ្នកស្នាក់នៅ ហើយ​ផ្តល់​ទិន្ន័យ​ដល់​ជំនាញ​អាជ្ញាធរ​ជំនាញ ជៀសវាង​មាន​ករណី​ខុសច្បាប់ ឬ មាន​បទល្មើស​កើតឡើង គឺ​ម្ចាស់​អាជីវកម្ម​ជួល នឹង​អាច​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.