ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន​បន្ដ​យកចិត្តទុកដាក់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​រាជរដ្ឋាភិបាល

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន​បន្ដ​យកចិត្តទុកដាក់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១០ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ដែល​មាន​ភារកិច្ច​ក្នុង​គណៈបញ្ជាការ​យុទ្ធនាការ​នេះ បន្ដ​យកចិត្តទុកដាក់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្ហាញ​អំពី​ការទទួលខុសត្រូវ​ចំពោះ អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លើក​ទី​១០ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ទទួលយក​នូវ​សំណូមពរ និង​ឯកភាព​ចំពោះ​អ្វី​ដែល​ការលើកឡើង​របស់​ប្រធាន​គណៈកម្មការ​នីមួយៗ នៃ​យុទ្ធនាការ​នេះ ដែល​សុទ្ធតែ​បង្ហាញ​អំពី​ការទទួលខុសត្រូវ​របស់ខ្លួន លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន សំដៅ​រួមគ្នា​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាន់តែ​មាន​ប្រសិទ្ធភាព​។​
​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ធ្វើ​ការណែនាំ​ដល់​គណៈកម្មការ​នី​មួយៗ បង្កើន​លេខាធិការដ្ឋាន​របស់​ខ្លួន ដើម្បី​សហការ​ដោះស្រាយ និង​ដាក់​ចេញ​វិធានការ​ជាក់ស្ដែង សំដៅ​បំពេញ​ការងារ​ដែល​ខ្លួន​ទទួលបន្ទុក កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ខណៈ​កាលពីពេល​កន្លង​ទៅ លោក​មើលឃើញថា គណៈកម្មការ​មួយ​ចំនួន​មិនទាន់​មាន​លេខាធិការដ្ឋាន​នៅឡើយ​ទេ ដូច្នេះ​ជា​ផល​លំបាក​នៃ​ការបំពេញ​ការងារ​។​

​ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​ក្រើនរំលឹ​កឲ្យគណៈកម្ម​ការ​ទាំងអស់ ត្រូវ​រៀបចំ​កសាង​ធ្វើ​ផែនការ​សកម្មភាព ដើម្បី​បែក​ចែក​ការងារ​អ្វី​ដែល​ត្រូវ​អនុវត្ត​មុន និង​អ្វី​ដែល​ត្រូវ​អនុវត្ត​ក្រោយ​។ ក្នុងនោះ​ត្រូវ​សហការ​គ្នា​រវាង​លេខាធិការដ្ឋាន​របស់​គណៈ​បញ្ជាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លេខាធិការដ្ឋាន​តា​មគណៈកម្ម​ការ​នីមួយៗ​។ លើសពីនេះ ត្រូវ​រៀបចំ​កិច្ចប្រជុំ​ជា​ទៀងទាត់ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​លទ្ធផល​ការងារ ព្រមទាំង​ត្រូវ​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​។​

​យោងតាម​របាយការណ៍​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១០ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៥ បានឲ្យដឹងថា កងកម្លាំង​អនុវត្ត​ច្បាប់​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស គ្រឿងញៀន​សរុប​ចំនួន ៥,១៨២/៥,២២០​ករណី ឃាត់ខ្លួន​១៣,៤៥២/១២,៩៦៥​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ ១,៨៩០.៨៣​គីឡូក្រាម សារធាតុ​គីមី ១៩,១២៩.៣៥​គីឡូក្រាម រួម​នឹង​មធ្យោបាយ សម្ភារៈ វត្ថុតាង​មួយ​ចំនួន​ទៀត ដែល​ក្នុងនោះ​រួមមាន​៖
* ករណី​ជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦​ករណី ឃាត់ខ្លួន ៦,០៧៩​នាក់
* ករណី​កែច្នៃ​ផលិត ៨​ករណី ឃាត់ខ្លួន​៣១​នាក់​
* ករណី​ដាំ​ដុះ​ដំណាំ​កញ្ញា ៧​ករណី ឃាត់ខ្លួន​៨​នាក់
* ចាត់ចែង​សម្រួល​ឲ្យប្រើ​ប្រាស់​៩​ករណី ឃាត់ខ្លួន​៣២​នាក់
* បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​១៦​ករណី ឃាត់ខ្លួន​២៦​នាក់​
* ករណី​ប្រើប្រាស់​២,០៥៦​ករណី ឃាត់ខ្លួន​៧,២៧៦​នាក់ ដោយ​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចំនួន​៦០១​នាក់ បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល និង​ស្តារនីតិសម្បទា​ចំនួន​៦,០៨៤​នាក់ និង​ធ្វើ​កិច្ច សន្យា​ប្រគល់ជូន​អាណា​ព្យាបាល​យក​ទៅ​បន្សាប​ព្យាបាល​នៅ​តាម​សហគមន៍​ចំនួន ៥៩១​នាក់​។​
​ដោយឡែក​អនុវត្ត​ដីកា ឃាត់ខ្លួន​បាន​ចំនួន​៣៣៦​នាក់​/៤០៧​ដីកា​។ ចំពោះ​ករណី​ធំៗ ដែល​មាន​បណ្តាញ​ខ្សែរយៈ​ចាត់តាំង​ចំនួន​៧៤​ករណី ត្រូវ​បាន​បង្ក្រាប​ចាប់​មេខ្លោង​ចំនួន​១១​នាក់ ខ្សែរយៈ​បណ្តាញ​ចំនួន​២១៩​នាក់ ចាប់​យក​សារធាតុ​ញៀន​សរុប​ប្រមាណ ១,៨២៨​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​សរុប​ប្រមាណ​១៨,៦១០​គីឡូក្រាម​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.