ខេត្ដរតនគិរី ៖ លោក គឹម រស្មី ត្រូវគេដឹងថាមានតួនាទី និងឋានៈត្រឹមតែជាមេប៉េអឹមខេត្តសោះ ប្រាក់ខែរដ្ឋ របស់គាត់ ត្រឹមតែជាង១លាន ឬ២លានរៀល ប៉ុន្ដែមាន លុយចែកកូនរបស់ខ្លួនក្នុងម្នាក់ៗ១០ម៉ឺនដុល្លារ ចំនួន៥នាក់ សរុបទាំងអស់ ៥០ម៉ឺនដុល្លារនិងទ្រព្យសម្បត្តិមួយចំនួនទៀតនៅចំពោះភ្ញៀវយ៉ាងច្រើនកុះករ ក្នុងពិធីខួបកំណើតកាល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩
បាននិងកំពុងតែបង្កការភ្ញាក់ផ្អើលមួយពេញបណ្ដាញ សង្គម ហ្វេសប៊ុក ដោយ ។
ក្នុងពិធីខួបកំណើត លោក គឹម រស្មី បានឡើងឈរ នៅលើវេទិកាខួបកំណើត ដែលមានការឈរអម ដោយភរិយា និងកូនៗ របស់លោក ហើយលោកក៏បានប្រកាសភ្លាមៗជាសាធារណៈថា៖ “រូបលោកនិងធ្វើការចែកសែកដល់កូនៗរបស់ លោក ចំនួន៥នាក់ ដោយក្នុងម្នាក់ៗ និងទទួលបានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកសរុបគឺ ៥០ម៉ឺនដុល្លារ ព្រមទាំងដី ឬសម្ភារះផ្សេងទៀតសម្រាប់ជាកាដូ ដល់ពួកគេទាំងនោះ។ ហើយលោក គឹម រស្មី ក៏បានបញ្ជាក់ទៀតថា លោកនិងបញ្ជូនកូនទៅរៀនបន្ដនៅឯប្រទេសសឹង្ហបុរីផងដែរ។”
ក្រោយពីមានការបង្ហោះរួចមក បានធ្វើឲ្យមហាជនអ្នកប្រើសប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានភាព ងឿងឆ្ងល់ យ៉ាងខ្លាំង ចំពោះចំណូលរបស់លោក មេបញ្ជាការប៉េអឹមខេត្ត ទិសឥសាន្ត គឹមរស្មី រូបនេះខណៈប្រាក់ខែរដ្ឋរបស់គាត់ត្រឹមតែជាង១លានឬ២លាន រៀលប៉ុណ្ណោះ។
ជាមួយគ្នានេះដែរមហាជនក៏បានចោទជាសំណួរថា បើទ្រព្យសម្បត្តិរបស់គាត់ច្រើនបែបនេះ តើគាត់បានវាមកពីណា? នៅក្នុងបណ្តាទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលត្រុវបានចែកចាយ យ៉ាងទូលំទូលាយ បានឲ្យដឹងថា ការចែកលុយ រាប់សឹបម៉ឺនដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត ត្រូវបានធ្វើ ពិធីខួបកំណើត របស់លោក គឹម រស្មី ដែលរងការ ចោទប្រកាន់ថានៅពីក្រោយបទល្មើសព្រៃឈើដែលបង្កឡើងដោយមន្ត្រីប៉េអឹម ឈ្មោះ ហូ ជីវ៉ៃ និងឈ្មោះ ណាក់ ហៅណាក់ក្បាលធំ ដើម្បីឲ្យកូនចៅ លោកជាទុន ក្នុងការរកស៊ី និងបន្តការសិក្សា នៅក្រៅប្រទេសផងដែរ ។ លោក គឹម រស្មី អួតថា សម័យ ហ៊ុន សែន ចឹង!៕






