ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​ភ្លើង​ដុត​សំរាម​បង្ក​អគ្គិភ័យ​ឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ ៤ ខ្នង​នៅ​ស្រុក​មេមត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​ការដុត​ភ្លើង​សំរាម បាន​បង្ករ​គ្រោះមហន្តរាយ យ៉ាង​ធំ​ធ្វើអោយ​លំនៅដ្ឋាន​ចំនួន​៤​ខ្នង និង​ទ្រព្យសម្បត្តិ ជាច្រើន​ទៀត របស់​ប្រជាពលរដ្ឋ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ អស់​គ្មាន​សល់់​ហើយ​កម្លាំង​សមត្ថកិច្ច ជួយ​អន្តរាគមន៍ បាញ់​ទឹក ពន្លត់ អស់ ១៥ រថយន្ដ  ។​

​លោក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់​បាន​អោយដឹងថា​ហេតុ​ការ​នេះ បាន កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី ០៧ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិ ជាំ​ទ្រៀក ឃុំ​ទ្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​លោក ហុង គឹម​ហឿន បាន​បន្តថា អគ្គិភ័យ​នេះ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត អស់​ទាំងស្រុង តែ​មិន​បង្ករ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។

​លោក​អធិការ​បាន​អោយដឹងថា​ក្នុងការ​ពន្លត់​អគ្គី​ភយ័​នេះ សមត្ថកិច្ច​បាន ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ អស់​ចំនួន​១៥ គ្រឿង ក្នុងនោះ​មាន :  រថយន្ត អធិការ ស្រុក​មេមត់​៩ គ្រឿង និង​រថយន្ត  ស្រុក​ពញាក្រែក ចំនួន​៣ គ្រឿង រថយន្ត​ស្រុក​តំបែរ ចំនួន​២ គ្រឿង និង​រថយន្ត ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត​ត្បូងឃ្មុំ ចំនួន​១ គ្រឿង សរុប​អស់​ចំនួន​១៥ រថយន្ដ ទើប អគ្គីភ័យ រលត់ អស់​ទាំងស្រុង ។

​លោក​អធិការ​បាន​បញ្ជាក់ថា ចំពោះ​ការ ខូចខាត សមត្ថកិច្ច​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​សួរនាំ ជនរងគ្រោះ​ដែល​ជា ម្ចាស់ផ្ទះ​ទាំង​៤​ខ្នង​នោះ​និង​កំពុង​រក​មូលហេតុ​ដែល​ផ្តើម​អោយមាន​អគ្គី​ភយ័​នេះ​។  តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ភ្លើង​ផ្តើម​ឆេះ​ពី​ការដុត​សំរាម​នៅ​ខាងក្រោយ​ផ្ទះ​ហើយ​កំទេច​ភ្លើង​ប៉ើង​ឆេះ​រាលដាល​បន្តបន្ទាប់ ៕

 

r190207a1 r190207a2 r190207a3 r190207a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.