ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កម្ពុជាជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសយកសង្គ្រាម និងទាត់ចោលច្បាប់អន្តរជាតិ

កម្ពុជាជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសយកសង្គ្រាម និងទាត់ចោលច្បាប់អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា​-ថៃ កាន់តែកើនកម្ដៅឥតថមថយ ខណៈដែលភាគីកម្ពុជាប្រកាន់ជំហរការទូត និងច្បាប់អន្តរជាតិ ប៉ុន្តែភាគីថៃបានជ្រើសរើសយកសង្គ្រាមជាដំណោះស្រាយ ដោយទាត់ចោលទាំងស្រុងនូវច្បាប់អន្តរជាតិ។

មុនកិច្ច​ប្រជុំ JBC ចាប់ផ្តើមនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ០២២៥នេះ ថៃបានប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា។ មេភូមិភាគ២ របស់ថៃ លោក Boonsin Padklang ប្រកាសថា ថៃចង់ធ្វើសង្គ្រាមជាមួយកម្ពុជា ហើយថៃនឹងមិនទៅតុលាការ ICJ ជាដាច់ខាត។ មេទាហានរូបនេះបន្តថាប្រសិនជាកម្ពុជាចង់ដោះស្រាយ គឺត្រូវធ្វើសង្គ្រាម ហើយនេះជាជម្រើសដែលអាចដោះស្រាយបាន។

ការធ្វើសង្គ្រាមគឺជារឿងមួយដែលកម្ពុជាមិនចង់ឃើញ ព្រោះថាកម្ពុជាតែងប្រកាន់ជំហរថែរក្សាសន្តិភាពរហូតមក។ នេះមិនមែនមានន័យថា កម្ពុជាខ្លាចរអារចំពោះថៃនោះទេ កម្ពុជាមានបទពិសោធន៍ឆ្អែតឆ្អន់នឹងសង្គ្រាម ទាហានដ៏អង់អាចក្លាហានរបស់កម្ពុជា រួមទាំងសព្វាវុធផ្សេងៗ ត្រូវបានបញ្ជូនទៅដល់ព្រំដែន តាំងពីក្រោយថ្ងៃផ្ទុះអាវុធនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ ដើម្បីការពារបូរណភាពទឹកដី ក្នុងករណីដែលមានការឈ្លានពានណាមួយពីសំណាក់ទាហានថៃ កម្ពុជាក៏នឹងតបតយ៉ាងស្វាហាប់ផងដែរ។ ទោះជាយ៉ាងនេះក្តី កម្ពុជាបាន និងកំពុងប្រើប្រាស់យន្តការផ្សេងៗទៀត ក្នុងនោះមានយន្តការបច្ចេកទេស ការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិផងដែរ។

ការសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់កម្ពុជា សម្រាប់បញ្ហាវិវាទនៅចំណុចប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងចំណុចមុំបី គឺជាការសម្រេចចិត្តប្រកបដោយភាពចាស់ទុំខាងនយោបាយ ដោយសារតែកម្ពុជាបានមើលឃើញថា បញ្ហា៤ចំណុចនេះ មិនអាចចរចាទ្វេភាគីតទៅទៀតបានទេ ដោយសារតែប្រទេសទាំងពីរប្រកាន់ជំហររៀងៗខ្លួន ហើយការចរចាបានធ្វើឡើងរាប់សិបឆ្នាំ តែងមិនទាន់សម្រេច។

ថៃជាពិសេសក្រុមយោធា គួរតែគោរពច្បាប់អន្តរជាតិ និងឈប់ព្រហើនតទៅទៀត ហើយមានសេចក្តីក្លាហានក្នុងការរៀបចំសំណុំឯកសារ ទៅតតាំងក្តីគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ។ ឥរិយាបទរបស់ថៃនាពេលនេះ ដែលរួមមានការបិទព្រំដែនជាឯកតោភាគី ការគំរាមនានា ដើម្បីកុំឱ្យកម្ពុជាប្តឹងទៅ ICJ បានត្រឹមតែធ្វើឱ្យខ្លួនឯងអាម៉ាស់ជាងមុននៅលើឆាកអន្តរជាតិប៉ុណ្ណោះ ហើយវិធានការរបស់ថៃ មកលើកម្ពុជាដូចជារបិទច្រក ការផ្តាច់អគ្គិសនី និងអ៉ិនធើណិត គ្មានប្រសិទ្ធភាពបន្តិចឡើយ កម្ពុជាអាចកំដរលេងជាមួយបានទាំងអស់ ហើយអ្នកដែលខាតធ្ងន់ធ្ងរមិនមែនកម្ពុជាទេ នោះគឺថៃ និងប្រជាជនថៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.