ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានខ្មែរជាយដែន និងករណីលោក យឹង សារ៉ាត់ ប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានខ្មែរជាយដែន និងករណីលោក យឹង សារ៉ាត់ ប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានសារព័ត៌មាន ខ្មែរជាយដែន បានចុះផ្សាយថា “លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្ខពួក ចូលមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីមន្ត្រី ធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥” ។

‎ក្រោយពីទទួលព័ត៌មានការចុះផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូម ជម្រាបជូនថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥.០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបាន ទទួលបណ្តឹងពីឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹង ដោយបានរៀបរាប់ថានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង២២.៣០នាទី ឈ្មោះ យឹង សារ៉ាត់ បានមកចូលរួមកម្មវិធីឡើងផ្ទះមិត្តភ័ក្រនៅភូមិមិត្តភាព ពេលមកដល់ឈ្មោះ យឹង សារ៉ាត់ បានឃើញប្រពន្ធគាត់អង្គុយតុជាមួយឈ្មោះ ថាន ធាន ហើយគាត់បានដើរទៅ ជល់កែវតុប្រពន្ធគាត់អង្គុយជុំគ្នាឈ្មោះ ថាន ធាន ភេទប្រុស បន្ទាប់មកឈ្មោះ យឹង សារ៉ាត់ បានដើរត្រឡប់មកតុ វិញហើយ ឈ្មោះ ថាន ធាន ភេទប្រុស បានដើរចេញមកក្រៅរោងនិងបក់ដៃហៅឈ្មោះ យឹង សារ៉ាត់ ហើយបាន ដើរទៅ ស្រាប់តែឈ្មោះ៖ ថាន ធាន ដាល់មុខឈ្មោះ៖ យឹង សារ៉ាត់ ចំមុខមួយដៃហើយឈ្មោះ យឹង សារ៉ាត់ ក៏ដាល់ មួយដៃវិញ ពេលនោះស្រាប់តែបក្ខពួកឈ្មោះ ថាន ធាន ប្រហែល០៤នាក់ទៅ០៥នាក់បាននាំគ្នាព្រួតវាយឈ្មោះ យឹង សារ៉ាត់ បណ្តាលឱ្យបែកក្បាលហើមភ្នែកសងខាងដេរប្រហែល២០ផ្ទេរ ។

តាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់ការបំភ្លឺរបស់អ្នកពាក់ព័ន្ធជុំវិញរឿងហេតុ ក្នុងនោះ មានដើមបណ្តឹងឈ្មោះ យឹង សារ៉ាត់ ជនសង្ស័យឈ្មោះ៖ ថាន ធាន និងសាក្សីចំនួន០៣នាក់ ដោយមានការដឹកនាំ សម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឯកភាពឱ្យ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាន ធាន ភេទប្រុស អាយុ៤២ឆ្នាំ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងករណី ហិង្សាដោយចេតនា(ទៅវិញទៅមក) រួចបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយចៅក្រមស៊ើបសួរបានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ក្នុងពន្ធនាគារថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមបដិសេធទាំងស្រុងលើការផ្សាយសារព័ត៌មានខ្មែរជាយដែន រាល់ការចោទប្រកាន់ករណីមន្ត្រីធ្វើរបាយ ការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ដោយខ្វះការស្រាវជ្រាវយកប្រភពតែខាង និងបំពុលព័ត៌មានសង្គម មានចេតនាធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន ។ សមត្ថកិច្ចជំនាញយើងបានអនុវត្តយ៉ាងត្រឹមត្រូវ តាមអង្គហេតុ និងអង្គច្បាប់ស្របតាមនីតិវិធី សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នអនុវត្តច្បាប់ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តា ទទួលជ្រាបជាព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.