ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វិមាន​៧មករា៖​ លោកបណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និងជា​ប្រធាន​ផែ្នក​ក្រៅ​ប្រព័ន្ធ​ នៃ​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដឹក​នាំកិច្ច​ប្រជុំ​ រវាង​ផ្នែក​ក្រៅ​ប្រព័ន្ធ​ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង
យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ ដែលមាន​វត្ដមាន​ចូលរួម​ដោយ​ ឯកឧត្ដម​ សុខ​ ពេញវុធ​ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភំ្នពេញ​ និង​សមាជិក​ជំនួយការ​ប្រមាណ​ជាង​ ៥០នាក់​ នាព្រឹក​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៥​ នៅទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ វិមាន​៧មករា​ រាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​ នាកិច្ចការ​ជួបជុំ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ​អនុប្រធាន​ផ្នែក​ក្រៅ​ប្រព័ន្ធ​ បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ វឌ្ឍនភាព​ការងារ​របស់​ផែ្នក​ក្រៅ​ប្រព័ន្ធ​ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​។

ជាមួយ​គ្នានោះដែរ​ឯកឧត្ដម សុខ ពេញវុធ ប្រធានក្រុមការងារយុជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានធ្វើសេចក្ដីរាយការណ៍ជូន អង្គប្រជុំអំពី ការរៀបចំរចនាសម្ព័ន្ធរបស់យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ បន្ទាប់មក ឯកឧត្ដមឧកញ៉ាសមូហបណ្ឌិត ឡី សុភាព ប្រធានផែនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានធ្វើសេចក្ដីរាយការណ៍អំពី ការដំណើរ នៃកសាងចលនាយុវជនផែនក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះ តំណាងសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានធ្វើសេចក្ដីរាយការអំពីដំណើរ នៃការកសាងចលនាយុវជន និងកម្មភាពនានាដែលអនុវត្ដកន្លងមក​។

មុន​នឹង​បញ្ចប់​កិច្ច​ប្រជុំ​ លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ បាន​បូកសរុប​ និង​បាន​ផ្ដល់​អនុសាសន៍​ សម្រាប់​អនុវត្ត​​លេី​ទិសដៅ​ការងារ​បន្ដដោយផ្តោតលើ ការបណ្តុះបណ្តាល​ គោល​នយោបាយ​ អប់រំ​ស្មារតី​ ការ​ជម្រុញ​លើក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការពង្រឹងរបបប្រជុំថ្នាក់ដឹកនាំ សមាជិកជំនួយកា និងការធ្វើរបាយការប្រចាំខែ ប្រចាំត្រីមាស ការចូលរួមវិភាគទាន សម្រាប់សមាជិកភាព លើការទ្រទ្រង់សកម្មភាពរបស់ផ្នែកក្រៅប្រព័ន្ធ​ ​និងការរៀបចំកិច្ចប្រជុំសម្រាប់ សមាជិកតាមបណ្ដាខេត្ដ មួយខែ បីខេត្ដ រួមបញ្ចូលគ្នាផងដែរ។

កិច្ចប្រជុំត្រូវបិទបញ្ចប់នៅវេលាម៉ោង១១៖៤៥នាទី ប្រកបដោយលទ្ធផលផ្លែផ្កា និងពេញពេញដោយភាពស្និតស្នាល រីករាយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.