ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កម្លាំងនគរបាល តាមអធិការដ្ឋាននគរបាលក្រុង-ស្រុក ពង្រឹងការចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងសិស្សតាមសាលារៀន

កម្លាំងនគរបាល តាមអធិការដ្ឋាននគរបាលក្រុង-ស្រុក ពង្រឹងការចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងសិស្សតាមសាលារៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានហូបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ និងកម្លាំងតាមបណ្តាអធិការនគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមឃុំសង្កាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយវេទិការសាធារណៈស្តីពីគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង៧ចំនុចជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀបការយល់ដឹងដល់ពលរដ្ឋតាមខ្នងផ្ទះ និងសិស្សតាមសាលារៀន។

ក្រៅពីនេះកម្លាំងនគរបាលយើង ក៏បានផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក, ផល់ប៉ះពាល់នៃគ្រាប់សល់ពីសម័យសង្គ្រាម, ផល់ប៉ះពាល់អំពីគ្រឿងញៀន និងវិធានការបង្ការ។ ក្នុងនោះក៏បានជម្រុញដល់ពលរដ្ឋដែលទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកមកប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ បំពេញបែបបទផ្សេងៗ និងសម្រាប់ចុះឈ្មោះបោះឆ្នោត។

ឈរលើស្មារតីទទួលខុសត្រូវ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែដាក់បទបញ្ជាដល់កម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការយាមល្បាតនិងប្រចាំ២៤ម៉ោង, ពង្រឹងការបង្ក្រាបបទល្មើគ្រប់ប្រភេទទាំងថ្ងៃ-យប់ និងក្មេងទំនើង, ក្នុងនោះក៏បានត្រៀមកម្លាំងសម្រាប់បង្ការ បង្ក្រាប និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិ ឬករណីអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុផងដែរ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទូទាំងខេត្តរស់នៅប្រកបដោយសុខសុវត្ថិភាពល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.