កណ្តាល៖ ឯកឧត្តម ហ៊ុន ម៉ានីប្រធាន សហភាពសហពន្ធ័យុវជនកម្ពុជា ទូទាំងខេត្តរាជធានីក្រុងបានអញ្ជើញបើកអង្គប្រជំុដែលមានសមាជិកតាមបណ្តាលភូមិ ឃុំ ស្រុកខេត្ត នៅក្នុងខេត្តកណ្តាលមានចំនួន៥២២នាក់ កម្មវិធីនេះបានប្រារព្វធ្វើនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅក្នុងសាលប្រជំុសាលាខេត្តកណ្តាលពិធីនេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជានកម្ពុជា និងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មការ ស.ស.យ.ក ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងនោះដែរក៏បានអញ្ជើញចូលជាអធិបតី ឯកឧត្តម ឯកឧត្តមបណ្ឌិត ម៉ៅ ភារុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តនិងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្តាល ប្រធានស.ស.យ.ក ខេត្តកណ្តាល និងប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំតាមស្រុកជាច្រើនរូបផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ គឺបានផ្តោតសំខាន់ការផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩និងរបាយការណ៍រយៈពេល៧ឆ្នាំ (២០១២-២០១៩) របស់ស.ស.យ.កខេត្តកណ្តាល។
ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាលនិងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តកណ្តាល បានដាក់ចេញនូវផែនការបន្ត របស់ស.ស.យ.ក កណ្តាលដូចមានខាងក្រោម៖
១៖ ប្តេជ្ញាបន្តស្មារតី២ ធ្នូ ដែលជាការស្ម័គ្រចិត លះបង់ ពលិកម្ម រួមរួមគ្នា សាមគ្គីភាព និងឯកភាព ក្នុងការចូលរួមចំណែកដើម្បីបុព្វហេតុរួមរបស់កម្ពុជា។
២៖ ប្តេជ្ញាថែរក្សាសុខសន្តិភាព ដែលមានស្រាប់ ទប់ស្កាត់រប្រល័យពូជសាសន៍ ទប់ស្កាត់សកម្មភាពដែលបង្កអសន្តិសុខសង្គមពីជនអគតិ។
៣៖ ខិតខំគាំទ្រអនុវត្តឲ្យបានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
៤៖ ចូលរួមការពារទប់ស្កាត់បទល្មើស បញ្ហាគ្រឿងញៀន តាមរយៈអប់រំផ្សព្វផ្សាយ និងការអនុវត្តច្បាប់ នៅតាមមូលដ្ឋាន។
៥៖ ការត្រៀមរៀបចំភ្នាក់ងារស.ស.យ.កខេត្ត ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
៦÷មានការជួបជំុគ្នានៅតាមស្រុកក្នុង១ខែម្តងដូចបង្កើតការសាមគ្គី្គគ្នាហាត់កីឡាបាល់ទះបាល់ទាត់ពិសារអាហារសាមគ្គី។
លោក គីម រិទ្ធី អនុប្រធា សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានណែនាំសូមឲ្យសមាជិក សមាជិកា ចូលរួម ជម្រុញពង្រឹងអង្កការចាត់តាំងរបស់ខ្លួនបន្ថែមទៀត ជាពិសេសថ្នាក់ឃុំ សង្កាត់ គ្រឹះស្ថានសិក្សាវិទ្យាល័យ តាមរយៈការបង្កលក្ខណៈឲ្យយុវជនបានចូលរួម ក្នុងសកម្មភាពសង្គមកីឡាផ្សេងៗ និងបន្តធ្វើជាយុវជនគំរូ សាកសមជាកម្លាំងស្នូលដ៏មានសារសំខាន់សម្រាប់នាថ្ងៃអនាគត៕
ដោយ ហុក វិបុល









