ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​លោក ជាវ តា​យ អភិបាលខេត្ត ទទួល​ជួប​ជាមួយ​ប្រតិភូ​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​ដើម្បី​ស្វែងយល់​ពី​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត​កំពត​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ នៅ​សាលាខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួម​នឹង​មន្ដ្រី​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោកស្រី និន សា​ផុន ប្រធាន​គណៈកម្មការ​។​

​គោលបំណង​នេះ ដើម្បី​ជួប​សំណេះសំណាល​ពិភាក្សា​និង​ស្វែងយល់​ពី​សមិទ្ធផល​ការងារ​សំខាន់ៗ​ពាក់ព័ន្ធ​លើ​វិស័យ​មួយចំនួន​រួមមាន​វិស័យ​ការងារ​សាធារណការ​និង​ដឹកជញ្ជូន រ៉ែ និង​ថាមពល ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឧស្សាហកម្ម និង​សិប្បកម្ម និង​ការងារ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី ក្នុង​អាណត្តិ​ទី​៥​កន្លងមក​និង​ទិសដៅ​អនុវត្ត​បន្ត​ព្រមទាំង​បញ្ហា​ប្រឈម​នានា​ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេច​បាន​រួម​និង​សំណូមពរ​ផ្សេងៗ​កំពុង​ជួបប្រទះ​និង​ដោះស្រាយ​។​

​ក្នុង​កិច្ច​ជំនួប​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏បាន​លើកឡើង​អំពី​ការកែប្រែ​តំបន់​និមួយៗ​ក្នុង​ខេត្ត​កំពត​ឱ្យ​កាន់តែ​មាន​សភាព​ស្រស់បំព្រង ពិសេស​ការស្ថាបនា​ដង​ផ្លូវ​សំខាន់ៗ​ជាច្រើន​កន្លែង ដែល​ខេត្ត​របស់​យើង​ត្រូវការ​ចាំបាច់​បំផុត​នោះ​។​ទន្ទឹមនេះ ខេត្ត​កំពត​ដែល​ជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​និង​វិស័យ​ទេសចរណ៍​ផង​នោះ ក៏​បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់ និង​បង្កើន​ល្បឿន​ទៅមុខ​ឥត​រុញ​រា ដែល​ធ្វើឱ្យ​ខឿន​សេដ្ឋកិច្ច​របស់​ខេត្ត​កំពត​កាន់តែ​មាន​ភាព​លូតលាស់​ជា​លំដាប់​៕ សេង ណា​រិទ្ធ​

r190201e1 r190201e2 r190201e3 r190201e4 r190201e5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.