ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ពលរដ្ឋ​ទទួលបាន​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្រោយ​ជួប​ការលំបាក​ជាង​៤០​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ ក្តី​អស់សង្ឃឹម និង​ភាព​បាត់​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត ដោយ​អូស​បន្លាយ​៤​ទសវត្ស​មក​នោះ​ត្រូវបាន​លុបបំបាត់​ត្រឹម​ដើមឆ្នាំ​២០១៩​តាមរយៈ​ផ្លូវ​បេតុង​ល្អ​ស្អាត​មួយ​ខ្សែលើ​គន្លង​ផ្លូវ​ចាស់​ត​ភ្ជាប់​រវាង​ស្ថានីយ​រថភ្លើង​និង​ផ្លូវជាតិ​លេខ​៣​ដែល​រង​ការខូចខាត​តាំងពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​មក​នោះ​។​

​ស្ត្រី​ឈ្មោះ​វ៉ាន់​នី ពលរដ្ឋ​រស់នៅ​ភូមិ​ស្វាយ​ធំ​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​ខេត្ត​កំពត​បាន​រៀបរាប់​ថា​ផ្លូវ​កៅស៊ូ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៣​ឆ្ពោះទៅ​កាន់​ស្ថានីយ​រថភ្លើង​ខេត្ត​កំពត​បាន​ស្ថាបនា​ឡើង​តាំងពី​សម័យ​សង្គម រាស្ត្រនិយម​។ ក្នុង​របប​ប៉ុល ពត ផ្លូវ​នេះ​បាន​ខូចខាត​ដោយ​ពុំ​មាន​ការជួសជុល​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ក៏​មិន​មាន​ការជួសជុល​ជា​ដុំកំភួន​ដែរ​គឺ​យូរៗ​ម្តង​គេ​មក​ជីក​កាយ​គាស់​ដាក់លូ​ចំហ​ចោល​ដោយ​ប្រាប់​ថា​នឹង​ធ្វើ​ថ្មី​ឡើងវិញ​នៅពេល​ខាងមុខ​។​

​ការពន្យា​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​បង្កក្តី​លំបាក​ដល់​អ្នកដំណើរ​ពិសេស​នៅ​រដូវវស្សា​ពោរពេញ​ដោយ​ជង្ហុក​ក្លិនស្អុយ​មិន​សមជា​ភូមិសាស្ត្រ​មួយ​ស្ថិតក្នុង​ក្រុង​នឹង​គេ​ទេ​។​ស្ត្រី​វ៉ាន់​នី​បាន​បញ្ជាក់​ពី​ទឹកចិត្ត​ផ្ទាល់​ថា​ថ្ងៃនេះ​សុបិន​ក្លាយជា​ការពិត​និង​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ជាវ តា​យ ដែល​មក​ធ្វើជា​អភិបាល​ខេត្ត​កំពត មិនទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ធ្វើ​ឱ្យ​អ្នកភូមិ​ស្វាយ​ធំ​មាន​ផ្លូវ​ល្អ​ប្រើប្រាស់​ដូច​គេ​។​ជាមួយ​នោះ​ក្នុងនាម​ពលរដ្ឋ​ភូមិ​ស្វាយ​ធំ សូម​សំណូមព​រលោក​អភិបាលខេត្ត​ជួយ​ដាក់​ភ្លើង​បំភ្លឺ​តាម​បណ្តោយ​ផ្លូវ​ថ្មី​នេះ​ផង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ចែម ផា អភិបាលរងក្រុង​កំពត​បាន​បញ្ចាក់​ថា​មក​ដល់ពេល​នេះ​រដ្ឋបាល ខេត្ត​បាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ក្រុង​រួចរាល់​ចំនួន​២៩​ខ្សែ​។​ចំពោះ​ផ្លូវ​ឆ្ពោះ​ទៅ​ស្ថានីយ​រថភ្លើង​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​រដ្ឋបាល​ខេត្ត​នឹង​ដាក់​ជូន​បន្ថែម​នៅពេលណា​ទេ​។​សម្រាប់​ផ្លូវ​បេតុង​វិញ​ក្នុង​ក្រុង​កំពត​បាន​និង​កំពុង​ស្ថាបនា​ចំនួន​ប្រាំពីរ​ខ្សែ​ដោយ​ផ្លូវ​ទាំង​នោះ​មួយចំនួន​មិនទាន់​រួចរាល់​មួយរយ​ភាគរយ​នៅឡើយ​ទេ​៕
​សេង ណា​រិទ្ធ​

r190201d1 r190201d2 r190201d3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.