ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ផ្ញើ​សារ​ជូនពរ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ក្នុងឱកាស​ខួបកំណើត​គម្រប់ ៧៣​ឆ្នាំ ឈានចូល ៧៤​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខនេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នឹង​មាន​ជន្មាយុ​គម្រប់ ៧៣​ឆ្នាំ ឈានចូល ៧៤​ឆ្នាំ​ហើយ​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ទិវា​បុណ្យខួបកំណើត​នេះ លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងអស់ បាន​សម្តែង​នូវ​បីតិ​សោមនស្ស​រីករាយ​គោរព​ជូន​ពរ​ជ័យ​បវរ​មហាប្រសើរ​ជូន​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សូម​បាន​ប្រកបដោយ​សុខភាព​ល្អ​ប្រសើរ មាន​កម្លាំង​មាំមួន អាយុ​យឺនយូរ ប្រាជ្ញា​ឈ្លា​វៃ ដើម្បី​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្មីៗ​ថែមទៀត​ក្នុង​បេសកកម្ម​ដ៏​ខ្ពង់ខ្ពស់ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​ដ៏​រុងរឿង​។​

​លោក អ៉ឹម ឈុនលឹម ក៏​បាន​គូសបញ្ជាក់​ក្នុង​លិខិត​ជូនពរ​នេះ​ថា រូបលោក ក៏ដូចជា​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងអស់ តែងតែ​ចងចាំ​ជានិច្ច​ក្នុង​ដួងចិត្ត​នូវ​សកម្មភាព​ប្រកបដោយ​គតិបណ្ឌិត និង​ឧត្តមគតិ​ស្នេហា​ជាតិ មាតុភូមិ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុង​ការចូលរួម​ស្តារ កសាង ការពារ និង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​ឲ្យមាន​ការរីកចម្រើន​ដូចស​ព្វថ្ងៃ​នេះ​។​

​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ ក៏​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ ទេវតា​គ្រប់ទិសទី ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ជួយ​ជ្រោមជ្រែង​បីបាច់​ថែរក្សា​ការពារ​សម្តេច​វិបុល​សេនា​ភក្តី និង​ភរិយា បុត្រា បុត្រី ព្រម​ទាំង​ចៅៗ​ទាំងអស់ បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

r190131e1 r190131e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.