ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ជ័យជម្នះ ៧​មករា ផ្តល់ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង និង​ធ្វើឱ្យ​ជាតិ​ទាំងមូល​រស់​ឡើងវិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​ពី​ការកាប់​សម្លាប់​បាន​ទាន់ពេលវេលា ហើយ​បាន​នាំ​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង និង​បាន​ធ្វើឱ្យ​ជាតិ​ទាំងមូល​រស់​ឡើងវិញ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អនុស្សាវរីយ៍​ទីបញ្ជាការ​រណសិរ្ស​៤៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​កម្ពុជា នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក បាន​លើកឡើង​ថា ទោះបី​ពេលវេលា​បាន​កន្លងផុត​ទៅ​ជា​ច្រើន​ទសវត្ស​ហើយ​ក៏​ដោយ ក៏​យើង​ទាំងអស់គ្នា​នៅតែ​ចងចាំ​ជានិច្ច​នូវ​មហា​សោកនាដកម្ម ដែល​បណ្តាល​មកពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​របស់​ពួក​ឃាតករ​អាវខ្មៅ ដែល​បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​វាលពិឃាដ​ពោរពេញ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​។ ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ត្រូវបាន​សម្លាប់​រង្គាល​យ៉ាង​អាណោច​អ​ធ័ម ព្រមជាមួយ​នោះ រចនាសម្ព័ន្ធ​សង្គម​ជាតិ​ទាំងមូល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ឫ​សគល់​។ ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​មហន្តរាយ​នេះ កម្លាំង​អ្នកសេ្នហាជាតិ ដែល​នៅ​សល់​ពី​ការកាប់សម្លាប់​នៃ​របប ប៉ុល ពត បាន​ក្រោកឈរ​តស៊ូ​ប្រកប​ដោយ​វីរភាព ប្រឆាំង​តបត​នឹង​របប​នេះ ហើយ​បានរួម​គ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ ២ ធ្នូ ឆ្នាំ​១៩៧៨ ដើម្បី​ដឹកនាំ​ប្រជាជន​ធ្វើ​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ​ពី​របប​ដ៏​កាច​សាហាវ​នេះ​។ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​មាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស និង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ដ៏​ធំធេង ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក៏​ដូចជា​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅលើ​ពិភព​-​លោក បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ ជ័យជម្នះ ៧ មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​ពី​ការកាប់​សម្លាប់​បាន​ទាន់ពេលវេលា បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង និង​បាន​ធ្វើឱ្យ​ជាតិ​ទាំងមូល​រស់​ឡើងវិញ​។​

​លោក​បាន​បន្តទៀតថា ក្រោយ​ថ្ងៃ​រំដោះ ស្ថានភាព​សន្តិសុខ​ជាតិ​ត្រូវ​បន្ត​ប្រឈម​នឹង​ការគំរាមកំហែង​នៃ​ការប៉ុនប៉ង​វិលត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ដែល​នេះ​ជា​ដំណាក់កាល​មួយទៀត​ដ៏​សែន​លំបាក​ជាទីបំផុត ដែល​ដៃ​ម្ខាង​ខិតខំ​ស្តារ​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើងវិញ​ពី​លេខ​សូន្យ និង​ពី​បាតដៃ​ទទេ ហើយ​ដៃ​ម្ខាង​ទៀត​ត្រូវ​ប្រយុទ្ធ​ទប់ស្កាត់​មិន​ឲ្យ​របប ប៉ុល ពត វិល​មក​វិញ​បាន​។ ប្រសិនបើ​ពេល​នោះ​យើង​មិន​អាច​រាំង​ស្កាត់​បាន​នូវ​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​ទេនោះ យើង​ពិតជា​ពុំ​អាច​មាន​ជីវិត និង​មាន​អ្វីៗ​មកដល់​ថ្ងៃនេះ​បានឡើយ​។​

​លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ដូច្នេះ​ការជួប​ជុំនា​ថ្ងៃនេះ រួមជាមួយ​នឹង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អនុស្សាវរីយ៍​ទីបញ្ជាការ​រណសិរ្ស​៤៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត ដើម្បី​ជា​ការ​រំឭក​ដឹងគុណ​ចំពោះ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម និង​ពលិកម្ម​ដ៏​ធំធេង​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​៤៧៩ ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ក្នុង​ការប្រយុទ្ធ​ការពារជាតិ និង​ប្រជាជន​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​ក្នុង​សេចក្តីសុខសាន្ត​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន វៀតណាម ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ការជួសជុល​ឡើង​វិញ​នូវ​សំណង់​ជា​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ដែល​ជា​ការចូលរួម​ប្រកប​ដោយ​អត្ថន័យ និង​មនោសញ្ចេតនា​ស្មោះស្ម័គ្រ​ជាមួយ​ប្រជាជន និង​កងទ័ព​កម្ពុជា ដើម្បី​រំឭក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​នៃ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ពលិកម្ម​ដ៏​ធំធេង ក្នុង​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើង​វិញ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​លោក​បាន​ចាត់ទុកថា ស្នាដៃ​ដ៏​ធំធេង​នេះ ត្រូវបាន​កត់ត្រា​ទុកជា​រៀងរហូត​នៅក្នុង​ការចងចាំ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប គ្រប់ៗ​ជំនាន់ ដែល​ស្រឡាញ់​សន្តិភាព សេរីភាព និង​យុត្តិធម៌​។ ទន្ទឹមនឹងនេះ លោក​សូម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ល្អ និង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក រវាង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម តាំងពីដើម​រៀងមក ដែល​ជា​ការចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​នៃ​កងទ័ព និង​ប្រជាជន​ទាំង​ពីរ​កាន់តែ​ជិតស្និទ្ធ រឹងមាំ ប្រកបដោយ​ការយោគយល់ និង​ការជឿទុកចិត្ត​គ្នា​៕

r190131d1 r190131d2 r190131d3 r190131d4 r190131d5 r190131d6 r190131d7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.