ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ថវិកាមូលនិធិមិត្តរួមអាវុធ ផ្តល់ជូនយោធិនវរសេនាតូចថ្មើរជើងលេខ៥១២ ចំនួន២នាក់ ដែលមានជំងឺសម្រាកព្យាបាល

ថវិកាមូលនិធិមិត្តរួមអាវុធ ផ្តល់ជូនយោធិនវរសេនាតូចថ្មើរជើងលេខ៥១២ ចំនួន២នាក់ ដែលមានជំងឺសម្រាកព្យាបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ) ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិមិត្តរួមអាវុធ ចុះសួរសុខទុក្ខយោធិនជួបការលំបាក ដែលមានជំងឺចំនួន ២នាក់ ១.លោកអនុសេនីយ៍ឯក ឈាង ឆោម មេបញ្ជាការកងអុសេនាធំទី៣ វរសេនាតូចថ្មើរជើងលេខ៥១២ មានជំងឺ ដុះសាច់ខួរក្បាល ផ្ដល់ជូនថវិកាចំនួន ១.០០០.០០០រៀល ។
២.លោកអនុសេនីយ៍ត្រី ញិប តារា មេបញ្ជាការកងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចថ្មើរជើងលេខ៥១២ ដែលបានជួបគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យពិការជើងម្ខាង ផ្ដល់ជូនថវិកាចំនួន ៨០០.០០០រៀល យោធិនទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅក្នុងអង្គភាព ។

ក្នុងឱកាសនោះដែរ លោកមេញ្ជាការរង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឧត្តមសេនីយ៍មេបញ្ជាការ កងពល ដល់យោធិនទាំងពីរមានជំងឺឱ្យខិតខំយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តតាមវិជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀតទាត់ ជៀសវាងធ្វើការធ្ងន់ហួសកម្រិត ដែលអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។

គួបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់របស់ឧត្តមសេនីយ៍មេបញ្ជាការកងពល ដល់យោធិនក្រោមឱវាទដែលជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងផ្តល់នូវថវិកាមួយចំនួនជូនអ្នកជំងឺ ដើម្បីជួយសម្រាលបន្ទុកព្យាបាល។ គ្រួសារយោធិនមានជំងឺ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្តមសេនីយ៍មេបញ្ជាការកងពល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់កងពលតូចថ្មើរជើងលេខ៥១ សូមជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.