ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋខ្មែរ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋខ្មែរ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានឱ្យដឹងថា នៅថ្ងៃទី២០ ឧសភា នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

នាឱកាសទិវាជាតិនៃចងចាំនេះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំសូមគោរព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលបានបាត់បង់អាយុជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យទាំងអស់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនាមពលរដ្ឋខ្មែរជំនាន់ក្រោយ ១រូប សូមប្តេជ្ញាការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំស្វែងរកបានយ៉ាងលំបាក ឱ្យបានគង់វង្សតរៀងទៅ និងប្រឆាំងដាច់ខាតមិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញសារជាថ្មីឡើយ»។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា «ជាមួយគ្នានេះដែរ ខ្ញុំក៏អំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាជនកម្ពុជាទាំងអស់ សូមបន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែសម្បូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.