ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅពេលស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញបន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។

លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ លោកមានកូនប្រុសម្នាក់អាយុ១២ឆ្នាំក្នុងបន្ទុក ប៉ុន្តែរស់នៅឯស្រុកកំណើត ខេត្តព្រៃវែង។ លោកស្ថិតក្នុងចំណោមប្រជាការពាររាប់រយនាក់ទៀតដែលសកម្មចូលរួមជាមួយនគរបាល ដើម្បីសម្រួលការកកស្ទះចរាចរណ៍ បន្ថែមលើការងារប្រចាំថ្ងៃផ្សេងទៀតជាមួយអាជ្ញាធរមូលដ្ឋាន។

“ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួយសង្គម ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារ តាំងពីឆ្នាំ២០១១។ បើគិតមកដល់ពេលនេះ មិនក្រោម១៤ឆ្នាំទេ”។ លោក នី បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយក្រុមមន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្នុងតួនាទីជាសមាជិកក្រុមដែលមានកម្លាំងសរុប១៧នាក់ លោក នី រម្លឹកថា មុនពេលចូលធ្វើការងារនេះ លោកជាអ្នករត់ម៉ូតូប្រចាំនៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវវេងស្រេង។ លោកបន្ថែមទៀតថា”ទីតាំងនោះជាកន្លែងកកស្ទះរាល់ថ្ងៃ ហើយខ្ញុំតែងតែជួយសម្របសម្រួលជានិច្ច ប៉ុន្តែការជួយសម្របសម្រួលនោះពេលខ្លះក៏មានអ្នកស្តាប់ ហើយពេលខ្លះទៀតក៏គ្មានអ្នកស្តាប់ដែរ ព្រោះយើងត្រឹមតែជាអ្នករត់ម៉ូតូ ហើយក៏មិនមែនជាកងកម្លាំងទៀត ទើបកើតចិត្តខឹងក៏សុំគេចូលធ្វើជាប្រជាការពារតែម្តងទៅ”។

ក្នុងតួនាទីជាប្រជាការពារលោកបានបង្ហាញថា ជារៀងរាល់ថ្ងៃបន្ទាប់ពីបំពេញការងារនៅសាលាសង្កាត់ស្ទឹងមានជ័យទី៣ និងអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងទទួលបានការណែនាំពីប្រធានក្រុម លោកតែងតែមកដល់គោលដៅស្តុបលូប្រាំផ្លូវវេងស្រេងនេះជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយរលូន មិនថាស្ថិតក្រោមអាកាសធាតុបែបណា ទោះបីមេឃភ្លៀងក្តៅរងារ ឬត្រជាក់ប៉ុនណានោះទេ ពោលគឺបើគ្មានការងារចាំបាច់ផ្សេងធ្វើទេ លោកត្រូវឈរនៅទីនេះមួយថ្ងៃពេញ និងឈានរហូតដល់ពេលយប់ក៏មានដែរទៅតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍”។

ដោយមិនបានគិតពីពេលវេលាប្រជាការពាររូបនេះបានពោលពាក្យថា «ក្នុងពេលដែលបងប្អូនខ្លះកំពុងពិសារអាហារថ្ងៃត្រង់ និងខ្លះកំពុងតែសម្រាន្ត ក៏ជាពេលដែលខ្ញុំកំពុងឈរសម្រួលចរាចរណ៍នូវឡើយ ដើម្បីឱ្យបងប្អូនបានធ្វើដំណើរបានដោយស្រួល និងគ្មានការព្រួយបារម្ភអំពីការការកកស្ទះ ហើយពេលខ្លះខ្ញុំកំពុងតែសម្រួលចរាចរណ៍នៅទីតាំងនេះ ក៏ត្រូវបានថ្នាក់លើចាត់បញ្ជូនទៅសម្រួលនៅទីតាំងមួយទៀតដែលមានការមមាញឹក រហូតបានធូរស្រាល ទើបខ្ញុំត្រលប់មកកាន់ទីតាំងដើមវិញ”។

លោកបន្តថា ថ្ងៃខ្លះជិតដល់ពេលដែលត្រូវសម្រាកហើយ ប៉ុន្តែស្រាប់តែមានក្បួនថ្នាក់ដឹកនាំត្រូវឆ្លងកាត់ លោកក៏ស្ទុះស្ទារទៅសម្របសម្រួលជូនក្បួនថ្នាក់ដឹកនាំតាមបទបញ្ជារបស់ថ្នាក់លើជាមុនសិន បន្ទាប់ពីសម្រួលជូនក្បួនថ្នាក់ដឹកនាំរួច ក្រឡេកទៅមើលគោលដៅចាស់វិញក៏មានការកកស្ទះ លោកបានបន្តទៅសម្របសម្រួលរហូតបានធូរស្បើយ ទើបធ្វើដំណើរទៅយកប្រពន្ធចេញពីធ្វើការដែលកំពុងអង្គុយរងចាំនៅមុខរោងចក្រ។

បន្ទាប់ពីគ្រងឯកសណ្ឋានជាប្រជាការពាររួចមកព្រមទាំងបានឆ្លងកាត់បទពិសោធជាយូរឆ្នាំ និងទទួលបានការណែនាំពីប្រធានក្រុម ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផងនោះ លោកគូសបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ប្លែកខ្លាំង ដោយអ្នកបើកបរភាគច្រើនបានស្តាប់ និងអនុវត្តតាមការលើកសញ្ញាបញ្ជា និងសំឡេងផ្លុំកញ្ចែរបស់ខ្ញុំ ឱ្យទៅមុខ ឬក៏ឈប់ដោយមិនមានអ្នកណាជំទាស់ឡើយ»។

ថ្វីដ្បិតការឧបត្ថម្ភបានតិចតួច ប៉ុន្តែលោក ជុំ នី អះអាងថាទោះបីជាជីវភាពគ្រួសារមានការខ្វះខាត លោករីករាយណាស់ចំពោះការងារនេះ ជាពិសេសគឺប្រពន្ធលោកបានលើកទឹកចិត្តជានិច្ច ទោះមានអ្នកខ្លះបង្អាប់លេងសើចក៏ដោយ។ លោកមានប្រសាសន៍ថា”ខ្ញុំនៅតែបន្តអនុវត្តការងារនេះ រហូតផុតអាយុ ពោលគឺរហូតទាល់តែអស់កម្លាំងធ្វើការលែងកើត បើទោះបីជាការងារនេះជួបនូវបញ្ហាប្រឈមខ្លះៗក៏ដោយ ក៏ខ្ញុំមិនបោះបង់ជាដាច់ខាត ព្រោះការងារប្រជាការពារបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងសង្គម ព្រមទាំងបានជួយកាត់បន្ថយការលំបាកមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលបានកើតឡើង ជាពិសេសគឺបញ្ហាចរាចរណ៍នេះ”៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.