ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា

ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា បានបង្កើតឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដសម្រាប់ប្រជាជនរាប់លាននាក់ ដែលហៀបនឹងស្លាប់ ហើយស្រែកដង្ហោយហៅរកយុត្តិធម៌ និងសិទ្ធិសេរីភាពក្នុងការរស់នៅជាមនុស្ស ដែលត្រូវបានរបបប្រល័យពូជសាសន៍ ជីកកប់យ៉ាងជ្រៅនៅក្រោមទង់ នៃអំណាចផ្តាច់ការអមនុស្សធម៌។

ឯកឧត្ដម អភិបាល ខេត្ត បន្តថា ស្នាមញញឹម នៃមហាគ្រួសារខ្មែរ បានប្រាកដឡើងវិញក្នុងជីវភាពរស់នៅជាថ្មីរបស់ខ្លួន។ ក្នុងរយៈពេល ជាង៤៥ឆ្នាំបានកន្លងផុតទៅ រាល់ស្លាកស្នាមរបួសខាងរូបកាយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែស្លាកស្នាមរបួសខាងផ្លូវចិត្តនៅឆ្លាក់ជាប់កប់ជ្រៅក្នុងក្រអៅបេះដូងជនកម្ពុជាគ្រប់រូប ដោយពុំមានឱសថណាអាចព្យាបាលបានឡើយ។ សម្លេងខ្សិកខ្សួល អួលអាក់ ព្រោះតែការព្រាត់ប្រាសនិរាសគ្រួសារ ម្តាយព្រាត់កូន បងព្រាត់ប្អូនប្រពន្ធព្រាត់ប្តី ជីដូនព្រាត់ចៅ នៅតែមានការនឹករលឹក និងបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថាជាង៤ទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលធំៗនានាជាបន្តបន្ទាប់ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវវីរៈភាពដ៏ត្រចះត្រចង់របស់ពលរដ្ឋកម្ពុជា នៅក្នុងពលីកម្មដ៏ធំធេងដើម្បីការពារ និងស្ថាបនាប្រទេសជាតិយើង កសាងជីវភាពរស់នៅរបស់ខ្លួនឱ្យរីកចម្រើន ហើយបានផ្តល់នូវបទពិសោធន៍នានាដ៏មានតម្លៃសម្រាប់ជំហានឆ្ពោះទៅមុខទៀត។ សមិទ្ធិផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បានផ្តល់ផ្លែផ្កាធំធេងណាស់សម្រាប់កម្ពុជា គឺបានទទួលស្គាល់នូវសិទ្ធិ និងអធិបតេយ្យភាពពេញលេញរបស់កម្ពុជា។ បងប្អូនប្រជាពលរដ្ឋបានបញ្ចេញកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដោយមានការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហគមន៍អន្តរជាតិ។ ទោះបីលើមាគ៌ាឆ្ពោះទៅរកអនាគតប្រកបដោយក្តីសង្ឃឹម យើងបានជួបនឹងការលំបាកស្មុគស្មាញជាច្រើនក្ដី ក៏យើងអាចពុះពារជំនះដោះស្រាយបានដោយផ្អែកលើមូលដ្ឋាននៃស្មារតីស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជបិតាព្រះ នរោត្ដមសីហនុ ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រមទាំងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថសីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភានិងបច្ចុប្បន្ន កំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឋាមពល ស្វាហាប់ ឈ្លាសវៃ ស៊ីជម្រៅ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេស ខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍលើគ្រប់វិស័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.