ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ជាក់ ម៉េងហ៊ាង អញ្ចើញជាអធិបតីក្នុងកម្មវិធី បើក និងបិទ ព្រឹត្តិការណ៍ ថ្នាល់ប្រដាល់គុនខ្មែរ MSJ IKK ដណ្ដើមពានខេត្តមណ្ឌលគិរី និងប្រាក់សែន ក្រោមការឧបត្ថមដោយរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី

លោក ជាក់ ម៉េងហ៊ាង អញ្ចើញជាអធិបតីក្នុងកម្មវិធី បើក និងបិទ ព្រឹត្តិការណ៍ ថ្នាល់ប្រដាល់គុនខ្មែរ MSJ IKK ដណ្ដើមពានខេត្តមណ្ឌលគិរី និងប្រាក់សែន ក្រោមការឧបត្ថមដោយរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នារាត្រីថ្ងៃទី១៧ – ១៨ ឧសភា ឆ្នាំ២០២៥ នេះ ដែលមានទីតាំងស្ថិតនៅ សាន់សាញណាយម៉ាឃីត បឹងកក់ រាជធានីភ្នំពេញ ស្ថានីយទូរទស្សន៍ MSJ បានរៀបចំកម្មវិធីថ្នាល់ប្រដាល់គុនខ្មែរ MSJ IKK ដើម្បីលើកទឹកចិត្ត និងផ្ដល់ឪកាសឲ្យកីឡាករថ្នាលបានឡើងប្រកួតបញ្ចេញនៅសមត្ថភាព បង្ហាញនៅទេព្យកោសល ដើម្បីឆ្ពោះទៅក្លាយជាកីឡាករលំដាប់ប្រទេសផងដែរ ក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ មានការប្រកួតដណ្ដើមពាននិងប្រាក់សែន របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការឧបត្ថមក្នុងកម្មវិធីទាំងស្រុងពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីរាជការក្នុងខេត្ត ដើម្បីជួយលើស្ទួយវិស័យគុនខ្មែរ ។ កម្មវិធីថា្នលប្រដាល់គុនខ្មែរ MSJ IKK នេះដោយមានការអញ្ចើញចូលរួមក្រោមអធិបតី ពីសំណាក់ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡារប្រដាល់គុនខ្មែរ លោក ជាក់ ម៉េងហ៊ាង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមនសារព័ត៌មានអេឡិចត្រូនិក MSJ និងលោក ឆឹង ហ្វី អគ្គនាយករងក្រុមហ៊ុនសាន់សាញណាយម៉ាឃីត ។

នាក្នុងឪកាសនោះលោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានមានប្រសាសន៍ថា ៖ ពិតជាមានសេចក្ដីសោមនោសរីករាយ ទោះបីមិនទាន់មានក្រុមហ៊ុនណាឧបត្ថមក្នុងកម្មវិធីថា្នល់នេះនៅឡើយទេ តែលោកពិតជាសប្បាយចិត្តជាខ្លាំងពេលដែលឃើញ ពុកម៉ែបងប្អួនយើងមកចូលរួមទស្សនាដោយផ្ទាល់ ដើម្បីគាំទ្រគុនខ្មែរនាពេលនេះ និងជាពិសេសលោកបណ្ឌិត ម៉េង សុភ័ណ្ឌ សូមថ្លែងអំណរអគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម ថង សាវុន និងមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី បានដែលចូលរួមឧបត្ថម និងសហការជួយក្នុងកម្មវិធីថ្នាលគុនខ្មែរ MSJ IKK រយៈពេល២ថ្ងៃនេះលើកទឹកថីបឹងកក់នេះ ដោយក្តីស្រលាញ់និងគាំទ្រកីឡាករថ្នាលគុនខ្មែរ ជាពិសេសកីឡាករគុនខ្មែរយើងទាំងគ្នាដើម្បីចាប់ពីថ្នាលរហូតដល់ក្លាយជាកីឡាករលំដាប់ ល្អ ដើម្បីចេញទៅប្រកួតនៅលើកឆាកអន្តរជាតិ អ្វីដែលកាន់តែពិសេសនោះកីឡាករកីឡាការនីប្រដាលគុនខ្មែរយើងនេះដែលមានមហាកិតិ្តយសមាន ឯកឧត្តម ខូវ ឆាយ ប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរជាអ្នកដឹកនាំ ជម្រុញនិងផ្សព្វផ្សាយឲ្យកាន់តែទូលាយអំពីគុនខ្មែរនៅលើកឆាកអន្តរជាតិបាន។ ឯកឧត្តម ខូវ ឆាយ មានប្រសាសន៍ថា ៖ កម្មវិធីប្រដាល់កម្រិតថា្នល់នេះ គឺជាការប្រកួតមួយដ៏សំខាន់សំរាប់អភិវឌ្ឍន៏ធនធានកីឡាករកីឡាការនីប្រដាល់គុនខ្មែរសំរាប់កម្ពុជាយើង សព្វថ្ងៃនេះការចូលរួមចំណែកបណ្តុះបណ្ដាលធនធានថ្នាលនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ជាការពិតណាស់ការអភិវឌ្ឍន៍វិស័យគុន បានដើរតួរយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់នៅបញ្ហាផ្សេងៗ ក្នុងសង្គមដូចជា ក្មេងទំនើង បងតូចបងធំ បញ្ហាគ្រឿងញៀន សព្វថ្ងៃនេះយើងឃើញថាយុវជនយុវនារី ជាច្រើនណាស់កំពុងតែ ដើរផ្លូវខុសព្រឹត្តិណ៍អំពើរអបាយមុខទាំងនោះ ហើយការរីកដុះដាលនៃក្លិបប្រដាល់គុនខ្មែរ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយ នៅយុវជនយុវនារី ដែលបានបោះបង់ការសិក្សា ឈានដល់ការប្រព្រឹត្តណ៍អំពើអបាយមុខផ្សេងៗគឺយើងអាចអូសទាញពួកគាត់ឲ្យមកចូលរួមហ្វឹកហាត់ប្រដាល់គុនខ្មែរ ដែលអាចនាំឲ្យទទួលបានសុខភាពល្អ រាងកាយមាំមួន និងទទួលបានអាជីពមួយអាចទ្រទ្រង់ជីវភាពគ្រួសារផងដែរ ហើយការចូលចំណែករបស់វិស័យគុនខ្មែរ ក៏ជាចូលរួមចំណែកមួយក្នុងជួយផ្សព្វផ្សាយសិល្បៈវប្បធម៌របស់កម្ពុជាយើង យើងឃើញហើយថាសព្វថ្ងៃវិស័យកីឡាប្រដាល់គុនខ្មែរកំពុងតែរីកចំរើន ទទួលបានការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបរទេសនៅគ្រប់ទិសទី ដែលគុនខ្មែរបានចេញទៅផ្សព្វផ្សាយ ហើយគេបានស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន តាមរយៈការទស្សនាគុនខ្មែរនេះឯង ហើយគេបន្តសិក្សាស្វែងយល់ពីកម្ពុជាយើង រហូតក្លាយជាមិត្តរបស់កម្ពុជា ក្លាយជាភ្ញៀវរបស់កម្ពុជា រឺក៏ក្លាយជាអតិថជនរបស់កម្ពុជាយើងទៅថ្ងៃអនាគត់ តាមរយៈការចូលរួមចំណែកក្នុងវិស័យគុនខ្មែរយើងនេះឯង ដូច្នោះហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចូលរួមគាំទ្រឧបត្ថម បន្តទៅទៀត ហើយក៏សូមអរគុណដល់ម្ចាស់ផ្សាររត្រីសានសាញ់ ដែលលោកបានផ្ដល់ទីតាំងសំរាប់រៀបចំព្រឹត្តិការណ៍នេះ លោកសង្ឃឹមជឿជាក់ថាសង្វៀនថ្នាលគុនខ្មែរនៅទីនេះ និងជួយអភិវឌ្ឍន៍នៅធនធានកីឡាគុនខ្មែរល្អៗ នៅថ្ងៃអនាគត់ ជាក់ស្ដែងកីឡារលំដាប់ខ្ពស់ដូចជា៖ ពេជ្រ សម្បតិ្ត ធឿន ធារ៉ា លន់ បញ្ញា អេ អាំម៉ារីន គឺកើតចេញពីសង្វៀនថ្នាលនេះឯង បើគ្មានសង្វៀនថ្នាលក៏គ្មានកីឡាករកំរិតខ្ពស់ដែរ ដូច្នោះការចាប់ផ្ដើមចូលរួមជួយឧបត្ថមសង្វៀនថ្នាលនេះគឺជាការជម្រុញឲ្យផលិតបានធនធានកីឡារករល្អៗតំណាងឲ្យប្រទេសកម្ពុជា ទៅឆាកអន្តរជាតិ ជាមួយបរទេសនានា ពេលយើងប្រកួតជាមួយគេទើបគេស្គាល់គុនខ្មែរយើង ទើបគេស្គាល់ប្រទេសកម្ពុជាយើង និងអាចឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន នាថ្ងៃអនាគត់ ។ ជាមួយគ្នានេះឯកឧត្តម ខូវ ឆាយ បានគោរពថ្លែងអំណរអរគុណ ឯកឧត្តម ថង សាវុន ដែលបានគាំទ្រឧបត្ថមនៅការចំណាយក្នុងកម្មវិធីថ្នល់ប្រដាល់គុនខ្មែរ MSJ IKK ទាំងស្រុងក្នុងការលើកស្ទួយវិស័យគុនខ្មែរ ។,

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.